(ម៉ូស្គូ)៖ កងទ័ពរដ្ឋាភិបាលស៊ីរីនៅខេត្តអ៊ីតលីប (Idlib) ភាគពាយ័ព្យប្រទេស បានបាញ់ទម្លាក់យន្តហោះដ្រូន០៣គ្រឿង របស់ក្រុមឧទ្ទាម។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែសីហា ឆ្នាំ២០១៨។
នាប៉ុន្មានថ្ងៃមុននេះ កងទ័ពស៊ីរីបានប្រទះឃើញយន្តហោះដ្រូនចំនួន០៣គ្រឿង ដែលបញ្ជាចេញពីទឹកដីស្ថិតក្រោមការកាន់កាប់របស់ក្រុមសកម្មប្រយុទ្ធប្រឆាំងរដ្ឋាភិបាល ដើម្បីឆ្ពោះមកកាន់ទីតាំងរបស់យោធាស៊ីរី នៅភាគខាងត្បូងខេត្ត Idlib ប៉ុន្តែដ្រូនទាំង០៣គ្រឿងត្រូវបានបាញ់កម្ទេចដោយកាំភ្លើងប្រឆាំងយន្តហោះ ZU-23 ហើយកងទ័ពស៊ីរី ពុំមាននរណាម្នាក់រងរបួសឡើយ។
គួរជម្រាបថា កាលពីសប្តាហ៍មុន កងការពារដែនអាកាសនៅបន្ទាយមេមីម (Hmeymim) ក្នុងប្រទេសស៊ីរី ក៏បានបាញ់ទម្លាក់ដ្រូនរបស់ពួកឧទ្ទាមសរុបចំនួន១៦គ្រឿងផងដែរ គិតចាប់តាំងពីដើមខែសីហានេះ៕