(សេអ៊ូល)៖ ក្រុមគ្រួសារកូរ៉េខាងត្បូងដែលបានព្រាត់ប្រាស នៅអំឡុងសម័យសង្រ្គាមកូរ៉េ (១៩៥០-​១៩៥៣) ពីសាច់ញាតិដែល

កំពុងរស់នៅក្នុងប្រទេសកូរ៉េខាងជើង បានត្រឡប់ទៅផ្ទះវិញហើយ បន្ទាប់ពីធីជួបជុំគ្រួសារកូរ៉េជុំទីមួយរយៈពេលបីថ្ងៃបិទបញ្ចប់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃពុធ ទី២២ ខែសីហា ឆ្នាំ២០១៨។

គ្រួសារកូរ៉េខាងត្បូង៨៩នាក់ ភាគច្រើនមានអាយុ៨០ឆ្នាំ បានធ្វើដំណើរចាកចេញទាំងទឹកភ្នែកពីតំបន់ភ្នំ Kumgang របស់ កូរ៉េខាងជើង ត្រឡប់ទៅកាន់ទីក្រុង Sokcho ប្រទេសកូរ៉េខាងត្បូងវិញ នៅថ្ងៃពុធនេះ ក្រោយពួកគេបានជួបជុំសាច់ញាតិកំពុងរស់ នៅកូរ៉េខាងជើង ជាលើកដំបូងចាប់តាំងពីសង្រ្គាមកូរ៉េបានបញ្ចប់នៅឆ្នាំ១៩៥៣មក។

សូមជម្រាបថា ពិធីជួបជុំគ្រួសារកូរ៉េជុំទី០២ គ្រោងនឹងធ្វើឡើងពីថ្ងៃសុក្រ រហូតដល់ថ្ងៃអាទិត្យសប្ដាហ៍នេះ នៅឯតំបន់ Kumgang ជាមួយការចូលរួមពីគ្រួសារកូរ៉េខាងជើង៨៣នាក់ ដែលបានដាក់ពាក្យសុំជួបសាច់ញាតិបងប្អូននៅកូរ៉េខាងត្បូង៕