(ពិភពលោក)៖ នៅថ្ងៃពុធ ទី២២ ខែសីហា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី Red Wings បានធ្វើការចុះចតជាបន្ទាន់នៅឯទីក្រុង Ufa ប្រទេស រុស្ស៊ីបន្ទាប់ពីមានអណ្តាតភ្លើងចេញពីម៉ាស៊ីនមួយចំហៀង៕
២៖ ក្រុមនេសាទជប៉ុនជាថ្មីម្តងទៀត ទើបចាប់បានត្រីបាឡែនអម្បូរ Minke និង Sei ចំនួន១៧៧ក្បាល នៅអំឡុងដំណើរប្រមាញ់របស់ពួកគេរយៈពេល០៣ខែ នៅភាគពាយ័ព្យមហាសមុទ្រប៉ាស៊ីហ្វិក៕
៣៖ បុព្វជិតជាន់ខ្ពស់អ៊ីរ៉ង់ លោក Ahmad Khatami នៅថ្ងៃពុធនេះ បានព្រមានសហរដ្ឋអាមេរិកជាសាធារណៈថា បើសិនជា ហ៊ានវាយប្រហារលើអ៊ីរ៉ង់ នោះសម្ព័ន្ធមិត្តអាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ា រួមមានទាំងអ៊ីស្រាអែលនឹងក្លាយជាគោលដៅវាយប្រហារ របស់អ៊ីរ៉ង់៕
៤៖ ជប៉ុននិងចក្រភពអង់គ្លេស បានសម្រេចលុបចោលគម្រោងសមយុទ្ធយោធារួមគ្នា ទាក់ទិននឹងការហ្វឹកហាត់ចល័តទ័ពវាយលុក លើតំបន់ឆ្នេរសមុទ្រពីនាវាផ្ទុកយានដឹកជញ្ជូនផ្លូវសមុទ្រ HMS Albion របស់អង់គ្លេស នៅថ្ងៃសុក្រសប្តាហ៍នេះ៕
៥៖ គ្រោះទឹកជំនន់ដែលបង្កឡើងដោយព្យុះភ្លៀង នៅប្រទេសឡាវ បានផ្តាច់ជីវិតមនុស្សយ៉ាងតិច៤៦នាក់ ខណៈ៩៧នាក់ទៀតកំពុងបន្តបាត់ខ្លួន និង០៤នាក់បានរងរបួស៕
៦៖ អតីតមេធាវីផ្ទាល់ខ្លូនម្នាក់ របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លោក Michael Cohen បានសារភាពថា លោកត្រាំគឺជាអ្នកបញ្ជាឱ្យលោកប្រព្រឹត្តបទល្មើស តាមរយៈការផ្ដល់ប្រាក់រាប់សែនដុល្លារ ដើម្បីបិទមាត់ស្ត្រីពីរនាក់កុំឱ្យនិយាយពី ទំនាក់ទំនងផ្លូវភេទជាមួយលោក ត្រាំ៕