(ការ៉ាកាស់)៖ គ្រោះរញ្ជួយដីកម្រិត ៧.៣រ៉ិចទ័រ បានវាយប្រហារលើតំបន់ឆ្នេរភាគឦសាននៃប្រទេសវេណេស៊ុយអេឡា នៅល្ងាច ថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់)។ ប៉ុន្តែភ្លាមៗ ពុំទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះ និងទំហំខូចខាតនៅឡើយទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃពុធ ទី២២ ខែសីហា ឆ្នាំ២០១៨។
ជាមួយគ្នានោះដែរ អាជ្ញាធរវេណេស៊ុយអេឡាក៏បានឱ្យដឹងដែរថាគ្រោះរញ្ជួយដីកម្រិតធ្ងន់នេះ បានកើតឡើងនៅម៉ោង ៥៖៣១នាទី ល្ងាច និងមានចំណុចរញ្ជួយស្ថិតនៅចំងាយ១៩គីឡូម៉ែត្រពីភាគអាគ្នេយ៍ទីក្រុង Yaguaraparo នៃរដ្ឋ Sucre ព្រមទាំងមានជម្រៅ រញ្ជួយនៅក្នុងដី ១២៣គីឡូម៉ែត្រ៕