(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី២១ ខែសីហា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ យោធាចិននឹងចូលរួមក្នុងការធ្វើសមយុទ្ធបែបយុទ្ធសាស្រ្ត Vostok-2018 ឬ East-2018 នៅឯប្រទេសរុស្ស៊ី ដែលនឹងប្រព្រឹត្ត​ទៅចាប់ពីចុងខែសីហា រហូតដល់ពាក់កណ្តាលខែកញ្ញាខាងមុខ៕

 

២៖ មកទល់ពេលនេះចំនួនមនុស្ស​បានកើនដល់ច្រើនជាង៤១០នាក់ ខណៈមនុស្ស​ជាងមួយលាននាក់ហើយ បាន​ជ្រក​កោណ​នៅ​តាមជំរុំស្នាក់នៅបណ្តោះអាសន្ន ដើម្បី​​គេច​ពីមហន្តរាយ​គ្រោះជំនន់ដ៏អាក្រក់ នៅខេត្ត Kerala ភាគខាងត្បូង​ប្រទេសឥណ្ឌា៕

 

៣៖ ​ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ នៅថ្ងៃអង្គារនេះ បានរាយការណ៍ថា យោធាអ៊ីរ៉ង់បានបញ្ចេញយន្ដហោះចម្បាំងថ្មីមួយគ្រឿងរបស់ខ្លួន ចំពេលដែលកំពុងមានភាពតានតឹងជាមួយសហរដ្ឋអាមេរិក ជុំវិញជម្លោះនៅក្នុងតំបន់មជ្ឈិមបូព៌ា៕

 

៤៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាលោកបានប្រើពេលតែបីខែប៉ុណ្ណោះ អាចឱ្យកូរ៉េខាងជើងបញ្ឈប់ ការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ និងមីស៊ីល ផ្ទុយពីរដ្ឋាភិបាលអាមេរិកមុនៗដែលចំណាយពេល៣០ឆ្នាំ ហើយមិនបានផលអ្វីទាល់តែ សោះ៕​

 

៥៖ នៅទីបំផុតប្រទេស អែល សាល់វ៉ាឌ័រ (El Salvador) បានសម្រេចចិត្តកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយកោះតៃវ៉ាន់ ហើយ នៅថ្ងៃអង្គារនេះ ដោយងាកមកបង្កើតចំណងមិត្តភាពថ្មីជាមួយទីក្រុងប៉េកាំង៕

 

៦៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានរិះគន់យ៉ាងខ្លាំងលើវិស័យសុខាភិបាលសាធារណៈនៃប្រទេសរបស់លោក សម្រាប់ការមិនបានបំពេញគ្រប់គ្រាន់តាមអ្វីដែលបានរំពឹងទុក រួមទាំងតម្រូវការរបស់ប្រជាជនកូរ៉េខាងជើង៕