(​តៃប៉ិ)៖ កោះតៃវ៉ាន់ អាចនឹងបាត់បង់សម្ព័ន្ធមិត្តទីបីរបស់ខ្លួន នៅក្នុងឆ្នាំ២០១៨នេះ។ នេះបើតាមប្រភពដឹងពីបញ្ហានេះថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២១ ខែសីហា នៅក្នុងបរិបទដែលរដ្ឋាភិបាលទីក្រុងប៉េកាំង កំពុងបញ្ចុះបញ្ចូលឱ្យ បណ្ដាប្រទេសដទៃផ្ដាច់ទំនាក់ទំនងការទូតជាមួយទីក្រុងតៃប៉ិ។

ក៏ប៉ុន្តែព្រមពេលជាមួយ ប្រភពខាងលើប្រាប់ Reuters ក្នុងលក្ខខណ្ឌមិនបញេ្ចញឈ្មោះ មិនបានបញ្ជាក់ពីឈ្មោះប្រទេសដែលនឹង កាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយកោះតៃវ៉ាន់នោះទេ ខណៈមកទល់នឹងពេលនេះ នៅសល់ប្រទេសចំនួន១៨ ប៉ុណ្ណោះនៅបន្ត រក្សាចំណងមិត្តភាពការទូតជាមួយតៃវ៉ាន់។

គួរបញ្ជាក់ថា ចិនបានអះអាងថា កោះតៃវ៉ាន់គ្រាន់តែជាខេត្តមួយរបស់ខ្លួនប៉ុណ្ណោះ ដូច្នេះដែនកោះមួយនេះគ្មានសិទ្ធិមានទំនាក់ ទំនងការទូតផ្លូវការនឹងបណ្ដាប្រទេសណាមួយ នៅលើពិភពលោកជាដាច់ខាត៕