(ម៉ូស្គូ)៖ កងនាវាចម្បាំង​រុស្ស៊ីប្រចាំមហាសមុទ្រប៉ាស៊ីហ្វិក បានធ្វើដំណើរទៅដល់សមុទ្រ Okhotsk ដើម្បីត្រៀមធ្វើសមយុទ្ធ​បាញ់​​គ្រាប់​ពិតនៅទីនោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី២០ ខែសីហា ឆ្នាំ២០១៨។

បើតាមអ្នកនាំពាក្យនៃកងអង្គភាពនាវាប្រចាំប៉ាស៊ីហ្វិក​របស់រុស្ស៊ី សមយុទ្ធយោធាខាងលើនេះ មានការចូលរួមពី​ក្រុមនាវាចម្បាំង​ដូចជា​ Varyag, Bystry, Admiral Tributs, Admiral Vinogradov, និង Admiral Panteleyev ហើយនាវាពិឃាតប្រឆាំងនាវាមុជទឹកទាំងនេះ នឹង​រួម​គ្នាធ្វើការហាត់បាញ់គ្រាប់និងមីស៊ីលពិតៗតែម្តង នៅឯទីលានធ្វើតេស្ត លើផ្ទៃសមុទ្រ Okhotsk។​

គួរជម្រាបថា ក្នុងអំឡុងនៃការធ្វើសមយុទ្ធខាងលើ ក៏មាននូវការហ្វឹកហាត់ទាក់ទងគ្នា វវាង​ឧទ្ធម្ភាគចក្រនិងនាវាចម្បាំងផងដែរ៕