(ហាណូយ)៖ ចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ ព្យុះទីហ្វុងពី០៥ទៅ០៦ទៀត អាចកកើតឡើងនៅផ្ទៃសមុទ្រចិនខាងត្បូង ហើយពីរឬក៏បីក្នុងចំណោមនោះ ទំនងជានឹងបោកបក់មកកាន់ប្រទេសវៀតណាម។ នេះបើតាមការឲ្យដឹងពីទីភ្នាក់ងារឧតុនិយមវៀតណាម ដកស្រង់ខ្លឹមសារដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៩ ខែសីហា ឆ្នាំ២០១៨។
កាលពីអំឡុងឆ្នាំ២០១៦និង២០១៧ ព្យុះទីហ្វុងភាគច្រើន បានវាយប្រហារទៅលើតំបន់ភាគត្បូងវៀតណាម ប៉ុន្តែនាឆ្នាំនេះ តំបន់ភាគខាងជើងនិងកណ្តាល ត្រូវគេព្យាករណ៍ថា នឹងទទួលរងគ្រោះខ្លាំងជាងវិញម្តង។ កាលពីចុងសប្តាហ៍នេះ បណ្តាខេត្តភាគខាងជើងនិងកណ្តាលវៀតណាម ទើបតែបានទទួលរងការបោកបក់ដោយព្យុះទីហ្វុងឈ្មោះថា Bebinca ហើយប៉ុណ្ណោះ។
គួរជម្រាបថា គ្រោះទឹកជំនន់និងបំពាក់ដី បង្កឡើងដោយព្យុះទីហ្វុង Bebinca បានឆក់យកជីវិតមនុស្សកើនដល់១០នាក់ និងបន្សល់ទុក០៣នាក់បាត់ខ្លួន ហើយវាក៏បានបំផ្លិចបំផ្លាញលំនៅឋាន៣៨ខ្នង ធ្វើឲ្យជនលិចជិត៣,៤៣០ខ្នង ព្រមទាំងសម្លាប់សត្វគោ-ក្របី និងបក្សីចិញ្ចឹមជាច្រើនក្បាល ខណៈទំនប់ទឹកចំនួន០៣បានរងការខូចខាត៕