(អារីហ្សូណា)៖ គិលានុបដ្ឋាយិកា១៦នាក់ ដែលបម្រើការងារនៅក្នុងបន្ទប់ ICU នៃមន្ទីរពេទ្យ Banner Desert ស្ថិតនៅក្នុងទីក្រុង មេសា (Mesa) រដ្ឋអារីហ្សូណា ( Arizona) ត្រូវបានគេរាយការណ៍ថាមានផ្ទៃពោះក្នុងពេលតែមួយ ដោយមិនមានការគ្រោងទុក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN ​នៅថ្ងៃចន្ទ ទី២០ ខែសីហា ឆ្នាំ២០១៨។

មន្ទីរពេទ្យ Banner Desert បានអះអាងថា ការមានផ្ទៃពោះក្នុងពេលតែមួយនេះគឺកើតឡើងដោយចៃដន្យ គ្មានការរៀបចំគំរោង ទុកជាមុនអ្វីនោះទេ។ ដោយឡែក គិលានុបដ្ឋាយិកាម្នាក់ឈ្មោះ Paige Packard ក៏បានលើកឡើងដូចគ្នានេះដែរ។ គិលានុបដ្ឋា
យិការូបនេះ បានគូសបញ្ជាក់ដូច្នេះថា៖«ខ្ញុំបានរកឃើញថាពួកគេទាំងអស់គ្នាមានផ្ទៃពោះក្នុងពេលតែមួយ ហើយវាមិនមែនជា ការរៀបចំគំរោងទុកជាមុនអ្វីនោះឡើយ»។

សូមជម្រាបថា បើតាមមន្ទីរពេទ្យ Banner Desert គិលានុបដ្ឋាយិកាទាំង១៦នាក់ខាងលើ ដែលគេរំពឹងថានឹងសម្រាលកូន នៅចន្លោះខែតុលា និងខែមករាខាងមុខនេះ នឹងទទួលបានច្បាប់ឈប់សម្រាក១២សប្ដាហ៍៕