(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី១៨ ខែសីហា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ អតីតអគ្គលេខាធិការអង្គការសហប្រជាតិ (UN) លោក កូហ្វី អាណាន់ ទទួលមរណភាពក្នុងវ័យ៨០ឆ្នាំ។
២៖ លោក Imran Khan ស្បថចូលកាន់តំណែងជានាយករដ្ឋមន្រ្តីថ្មី នៃប្រទេសប៉ាគីស្ថាន។
៣៖ អាកាសយានដ្ឋានទីក្រុងម៉ានីល របស់ហ្វីលីពីន បន្តប្រតិបត្តិការដូចធម្មតាវិញ ក្រោយពីមានការពន្យាពេលជើងហោះហើរ បង្កឡើងដោយករណីយន្តហោះចុះចតធ្លាក់ផ្លូវ។
៤៖ នាយករដ្ឋមន្ត្រីឥណ្ឌាចុះត្រួតពិនិត្យគ្រោះទឹកជំនន់ ខណៈមនុស្សស្លាប់កើនដល់៣២៤នាក់។
៥៖ ប្រធានាធិបតីចិន នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើង នៅខែក្រោយនេះ។
៦៖ កែវយឺតអវកាស Hubble ផ្តិតរូបភាពកាឡាក់ស៊ីចំនួន១៥,០០០ និងការចាប់កំណើតនៃផ្កាយ នៅក្នុងរូបតែមួយសន្លឹកប៉ុណ្ណោះ។
៧៖ បាញ់ប្រហារទៀតហើយក្នុងរដ្ឋផ្លូរីដា សហរដ្ឋអាមេរិក ខណៈសិស្សសាលាកំពុងទស្សនាការប្រកួតកីឡាបាល់ទាត់។