BREAKING NEWS: អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Kofi Annan ទទួលមរណភាពហើយ ក្នុងវ័យ៨០ឆ្នាំ (video inside)
18-08-2018 16:51
(វ៉ាស៊ីនតោន)៖ អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Kofi Annan បានទទួលមរណភាពហើយ នៅថ្ងៃសៅរ៍នេះ ក្នុងវ័យ៨០ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅមុននេះបន្តិច នៅថ្ងៃសៅរ៍ ទី១៨ ខែសីហា ឆ្នាំ២០១៨។
ជាមួយគ្នានោះដែរ ថ្លែងនៅលើ Twitter អង្គការសហប្រជាជាតិបានបញ្ជាក់យ៉ាងខ្លីដូច្នេះថា៖« នៅថ្ងៃនេះយើងពិតមានការ
សោកស្ដាយជាទីបំផុត ដែលយើងបានបាត់បង់បុរស និងមេដឹកនាំដ៏អស្ចារ្យម្នាក់»។ លោក Kofi Annan កើតនៅប្រទេសហ្កាណា ក្នុងឆ្នាំ១៩៣៨ បានបម្រើការងារជាអគ្គលេខាធិការ UNទី០៧ ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០៦។ មិនតែប៉ុណ្ណោះ លោកក៏ធ្លាប់ជា សមាជិកអង្គការ The Elders ដែលជាអង្គការមួយធ្វើការងារពាក់ព័ន្ធនឹងសិទ្ធិមនុស្សចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ២០០៧ ហើយ លោកបានក្លាយជាប្រធានអង្គការនេះនៅឆ្នាំ២០១៣។
គួរបញ្ជាក់ថា លោក Kofi Annan មានកូនចំនួនបីនាក់។ អតីតអគ្គលេខាធិការ UN រូបនេះបានទទួលពានរង្វាន់ណូបែលសន្តិភាព កាលពីឆ្នាំ២០០១ សម្រាប់កិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាពពិភពលោក៕