(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពិង នឹងបំពេញដំណើរទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង នៅខែកញ្ញាខាងមុខនេះ តបតាមការអញ្ជើញរបស់ លោក គីម ជុងអ៊ុន ដើម្បីចូលរួមក្នុងការពិធីប្រារព្ធខួបលើកទី៧០ នៃថ្ងៃបង្កើតប្រទេសកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានសិង្ហបុរី Straits Times នៅថ្ងៃសៅរ៍ ទី១៨ ខែសីហា ឆ្នាំ២០១៨។
យោងតាម Straits Times លោក ស៊ី ជិនពីង នឹងក្លាយជាប្រធានាធិបតីចិនដំបូងគេបំផុត ដែលនឹងបំពេញទស្សនកិច្ចទៅកាន់ ទីក្រុងព្យុងយ៉ាង បន្ទាប់ពីអតីតប្រធានាធិបតីចិន លោក Hu Jintao បានបំពេញទស្សនកិច្ចក្នុងរដ្ឋធានីរបស់កូរ៉េខាងជើង ចាប់តាំង ពីឆ្នាំ២០០៥មក។ មិនតែប៉ុណ្ណោះ វាក៏នឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងផងដែរ ចាប់តាំងពីលោក ស៊ី ឡើងកាន់អំណាច កាលពីឆ្នាំ២០១២មក។ តែយ៉ាងណាក៏ដោយ សារព័ត៌មានសិង្ហបុរីមួយនេះមិនបានបញ្ជាក់ពីប្រភពព័ត៌មាននេះទេ រីឯក្រសួងការ បទេសចិនក៏មិនទាន់ធ្វើអត្ថាធិប្បាយអ្វីដែរ។
សូមជម្រាបថា ទីក្រុងព្យុងយ៉ាង នឹងប្រារព្ធខួបលើកទី៧០ នៃថ្ងៃបង្កើតប្រទេសកូរ៉េខាងជើង នៅថ្ងៃទី០៩ ខែកញ្ញាខាងមុខនេះ ជាមួយការរំពឹងថារបបដឹកនាំលោក គីម ជុងអ៊ុន ទំនងជាអាចនឹងរៀបចំការធ្វើព្យុហយាត្រយោធាទ្រង់ទ្រាយធំមួមផងដែរ៕