(កូស្តារីកា)៖ គ្រោះធម្មជាតិរញ្ជួយដីដ៏កក្រើកកម្រិត ៦.០រ៉ិចទ័រ បានវាយប្រហារប្រទេសដីកោះកូស្តារីកា នៃសមុទ្រការីបៀនកាលពីវេលាម៉ោង ៥៖២៣នាទីល្ងាចថ្ងៃសុក្រ (ម៉ោងនៅអាមេរិកកណ្តាល) ត្រូវហ្នឹងម៉ោង ២៣៖២២នាទីយប់ (ម៉ោងសកល)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែសីហា ឆ្នាំ២០១៨។
គ្រោះរញ្ជួយដីខាងលើនេះ ត្រូវបានទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក USGS ឲ្យដឹងថា បានញ័រចេញពីក្នុងជម្រៅដី ១៩.១គីឡូម៉ែត្រ ស្ថិតនៅភាគខាងជើងចម្ងាយ ១៥គីឡូម៉ែត្រ ពីទីក្រុងហ្គោលហ្វីតូ (Golfito) នៃប្រទេសកូស្តារីកា។ សម្រាប់គ្រោះមហន្តរាយនានា ដែលអាចបង្កឡើងដោយគ្រោះរញ្ជួយដីកម្រិតបង្គួរនេះ នៅមិនទាន់មានការបញ្ជាក់នោះឡើយ៕