(ហ្សាការតា)៖ គ្រោះរញ្ជួយដីដ៏កក្រើកថ្មីមួយទៀត បានវាយប្រហារចំផ្ទៃសមុទ្រ​ Flores ភាគកណ្តាលប្រទេសឥណ្ឌូណេស៊ី ប៉ុន្តែពុំមាន​ការព្រមានពីរលកយក្សឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃសុក្រ ទី១៧ ខែសីហា ឆ្នាំ២០១៨។

គួរជម្រាបថា បើតាម​ការវាស់កម្រិតរញ្ជួយរបស់ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក USGS ​វាមានកម្រិត​​៦.៦រ៉ិចទ័រ និងកើតមាន​ឡើងនៅក្រោមផ្ទៃសមុទ្រ ហើយភ្លាមៗបែបនេះ ពុំទាន់មានសេចក្តីរាយការណ៍បញ្ជាក់ថាមានការបំផ្លិចបំផ្លាញ និងមនុស្ស​រង​គ្រោះ​ដោយ​សារ​គ្រោះរញ្ជួយដីនេះដែរឬយ៉ាងណានៅឡើយទេ៕