(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី១៧ ខែសីហា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ ការសម្លាប់ត្រីបាឡែនទុកធ្វើស្បៀងនៅដាណឺម៉ាក ឃើញហើយស្ទើរថ្លែងមិនចេញ។
២៖ មីយ៉ាន់ម៉ាត្រៀមបញ្ជូនពលករ៤០,០០០នាក់ ទៅបម្រើការងារនេសាទនៅប្រទេសថៃ ក្រោយទទួលបានការអនុគ្រោះ។
៣៖ ប្រតិភូតំណាងរដ្ឋាភិបាលនានានៅអាស៊ី ចូលរំលែកទុក្ខចំពោះមរណភាពអតីតនាយករដ្ឋមន្ត្រីឥណ្ឌាក្នុងថ្ងៃសុក្រនេះ។
៤៖ រុស្ស៊ីបញ្ជាយន្តហោះទម្លាក់គ្រាប់បែក Tu-160 ពីរគ្រឿងទៅចុះចតនៅសមុទ្រទឹកកកអាក់ទិក ជាលើកដំបូង។
៥៖ យន្តហោះ០៩គ្រឿងចុះចតភ្លាមៗនៅអាមេរិកខាងត្បូង ក្រោយរងការព្រមានបំផ្ទុះគ្រាប់បែក។
៦៖ គ្រោះមហន្តរាយទឹកជំនន់នៅឥណ្ឌា ផ្តាច់ជីវិតមនុស្សឡើងដល់១៦៤នាក់ ខណៈភ្លៀងនឹងបន្តធ្លាក់មកខ្លាំងបន្ថែមទៀត។
៧៖ ធ្លាក់ឧទ្ធម្ភាគចក្រពន្លត់ភ្លើងឆេះព្រៃ នៅភាគខាងត្បូងទីក្រុងស៊ីដនី នៃប្រទេសអូស្រ្តាលី បណ្តាលឲ្យពីឡុតម្នាក់ស្លាប់។