ប្រតិភូតំណាងរដ្ឋាភិបាលនានានៅអាស៊ី ចូលរំលែកទុក្ខចំពោះមរណភាពអតីតនាយករដ្ឋមន្ត្រីឥណ្ឌាក្នុងថ្ងៃសុក្រនេះ!
17-08-2018 17:37
(ញូដេលី)៖ ប្រតិភូមកពីរដ្ឋាភិបាលជាច្រើននៅក្នុងតំបន់អាស៊ី ក្នុងនោះរួមមានទាំងប៉ាគីស្ថានដែលជាប្រទេសជិតខាងផងដែរ បានចូលរួមក្នុងពិធីបុណ្យសពអតីតនាយករដ្ឋមន្ត្រីឥណ្ឌា អាតាល់ ប៊ីហារី វ៉ាចផាយី (Atal Bihari Vajpayee) ក្នុងទីក្រុងញូដេលីនៅថ្ងៃសុក្រនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃសុក្រ ទី១៧ ខែសីហា ឆ្នាំ២០១៨។
ពិធីបុណ្យសពលោក Vajpayee បានចាប់ផ្ដើមនៅម៉ោង ១៖០០នាទីរសៀល (ម៉ោងនៅក្នុងតំបន់) ហើយគ្រោងនឹងបញ្ចប់នៅម៉ោង ៤៖០០នាទីរសៀលនេះ នៅឯស្តូកគោរពវិញ្ញាក្ខន្ធ សាមរីធី សាថល (Smriti Sthal) ស្ថិតនៅចំកណ្ដាលទីក្រុងញូដេលី។ លោក Vajpayee បានទទួលមរណៈភាព នៅទីក្រុងញូដេលីកាលពីថ្ងៃព្រហស្បតិ៍ ក្នុងវ័យ ៩៣ឆ្នាំ ដោយសារជំងឺរុំារ៉ៃអស់រយៈពេលជាយូរយាណាស់មកហើយ។
គួរបញ្ជាក់ថា លោក Atal Bihari Vajpayee បានស្បថឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីឥណ្ឌាកាលពីឆ្នាំ១៩៩៦ ហើយ ០២ខែ ក្រោយបានឡើងកាន់អំណាច លោកបានបង្កឱ្យពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំង តាមរយៈការអនុញ្ញាតឱ្យមានការធ្វើតេស្ដនុយក្លេអ៊ែរចំនួនបីលើក ដើម្បីប្រែក្លាយឥណ្ឌា ជាមហាអំណាចនុយក្លេអ៊ែរ៕