(រ៉ូម)៖ រដ្ឋមន្រ្តីដឹកជញ្ជូនអ៉ីតាលី លោក ដានីឡូ តូនីនែលលី (Danilo Toninelli) នាថ្ងៃពុធនេះ បានអំពាវនាវឲ្យបណ្តាប្រធានគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន ដែលទទួលបន្ទុកមើលការខុសត្រូវលើស្ពាន ដែលបានបាក់នៅទីក្រុង Genoa កាលពីម្សិលមិញនោះ និងផ្តាច់ជិវិតមនុស្សកើនដល់៣៧នាក់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី១៥ ខែសីហា ឆ្នាំ២០១៨។
ក្រៅពីនេះ បើតាមលោក Toninelli រដ្ឋាភិបាលអ៉ីតាលី ក៏កំពុងរៀបចំនីតិវិធីផងដែរដើម្បីដកហូតសម្បទានពីក្រុមហ៊ុន Autostrade per l'ltalia ទាក់ទិននឹងការមើលខុសត្រូវទៅលើស្ពាន Morandi ព្រមទាំងដាក់ពិន័យផ្នែកហិរញ្ញវត្ថុទៅលើក្រុមហ៊ុននេះផងដែរ ដោយសារមិនអាចបំពេញកាតព្វកិច្ចរបស់ខ្លួនបាន នៅក្រោមកិច្ចសន្យា ស្តីពីការធ្វើនិយតកម្មលើបែបផែនគ្រប់គ្រងនៃហេដ្ឋរចនាសម្ព័ន្ធនេះ ហើយរឿងដំបូងគេ គឺថ្នាក់ដឹកនាំកំពូលៗរបស់ Autostrade ត្រូវតែចុះចេញពីតំណែង។
គួរជម្រាបថា សំណងស្ពាន Morandi ត្រូវបានកសាងឡើងតាំងតែពីទសវត្សរ៍ទី៦០មកម្ល៉េះ ហើយ បានស្ថិតក្រោមការជួលជុលកែលម្អកាលពីឆ្នាំ២០១៦៕