Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS (Update): មនុស្សស្លាប់កើនដល់២២នាក់ ក្នុងហេតុការណ៍បាក់ស្ពាននៅប្រទេសអ៉ីតាលី

14-08-2018 20:42

(អ៉ីតាលី)៖ ចំនួនមនុស្សស្លាប់បានកើនដល់ ២២នាក់ហើយ និងជាច្រើននាក់ទៀតរងរបួស នៅក្នុងហេតុការណ៍បាក់ស្ពានមួយ កន្លែងស្ថិតនៅភាគខាងជើងទីក្រុង Genoa ប្រទេសអ៉ីតាលី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែសីហា ឆ្នាំ២០១៨។

ជាមួយគ្នានោះដែរ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនអ៉ីតាលី បានហៅគ្រោះថ្នាក់នេះថាជាសោកនាដកម្មមួយ ខណៈរថយន្ដជាច្រើនគ្រឿង កំពុងជាប់នៅក្រោមគំនរស្ពានបាក់បែក។ ហេតុការណ៍បាក់ស្ពាននេះបានកើតឡើងនៅម៉ោង ១១៖៣០នាទីព្រឹក ថ្ងៃអង្គារនេះ (ម៉ោងនៅក្នុងតំបន់) និងចំពេលភ្លៀងកំពុងធ្លាក់ខ្លាំង។

គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយអ៉ីតាលី ស្ពានខាងលើត្រូវបានកសាងឡើងតាំងតែពីឆ្នាំ១៩៦០មកម្លេះ ហើយវាត្រូវបានជួស ជុលកែលម្អកាលពីឆ្នាំ២០១៦៕