(តៃប៉ិ)៖ អាជ្ញាធរតៃវ៉ាន់បានឱ្យដឹងថា អគ្គិភ័យឆាបឆេះមន្ទីរពេទ្យមួយកន្លែង នៅព្រឹកថ្ងៃចន្ទនេះក្នុងទីក្រុងតៃប៉ិ បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ និងអាចមានមនុស្សស្លាប់ផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែសីហា ឆ្នាំ២០១៨។
យោងតាមអាជ្ញាធរមនុស្ស១៦នាក់ បានរងរបួសធ្ងន់ធ្ងរ ហើយមកទល់ពេលនេះមនុស្ស០៣នាក់ ក្នុងចំណោមពួកគេបានរួចផុតពី គ្រោះថ្នាក់ដល់អាយុជីវិត។ អគ្គិភ័យឆាបឆេះមន្ទីរពេទ្យទីក្រុងតៃប៉ិនេះ ក៏បានបណ្ដាលឱ្យមនុស្ស០៣នាក់ សន្លប់ស្ដូកស្ដឹងផងដែរ ខណៈមនុស្ស០៩នាក់ ផ្សេងទៀតរងរបួស។
គួរបញ្ជាក់ថា អគ្គិភ័យខាងលើត្រូវបានគេរាយការណ៍ថា បានឆាប់ឆេះជាន់ទី៧ នៃមន្ទីរពេទ្យ នៅម៉ោងប្រមាណ៤៖៣៦នាទីព្រឹក ថ្ងៃចន្ទនេះចំពេលមានអ្នកជំងឺ៣២នាក់ កំពុងសម្រាកព្យាបាលនៅជាន់នេះ។ អគ្គិភ័យត្រូវបានពន្លត់នៅម៉ោង៥៖២៧នាទីព្រឹក បន្ទាប់ពីរថយន្ដ៧៦គ្រឿង និងភ្នាក់ងារពន្លត់អគ្គិភ័យ ២០៨នាក់ ត្រូវបានបញ្ជូនទៅជួយសង្រ្គោះ។ ប៉ុន្តែមូលហេតុនៃអគ្គិភ័យនេះ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ៕