ទស្សនាជម្រើសរូបភាព ស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨! (Photo inside)
11-08-2018 20:01
(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី១១ ខែសីហា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ យានអវកាសថ្មីដែលគ្រោងបញ្ជូនទៅសិក្សាព្រះអាទិត្យ Solar Parker រៀបនឹងចេញដំណើរទៅហើយ ត្រូវបានផ្អាកសកម្មភាពបាញ់វិញភ្លាមៗ។
២៖ ទីបំផុតអាចម៍ផ្កាយមួយដុំទំហំជាង ៣៧គីឡូម៉ែត្រ ត្រូវបានដាក់ឈ្មោះតាមសាកលវិទ្យាល័យ Tianjin នៃប្រទេសចិន។
៣៖ មនុស្សទាំងអស់០៩នាក់ស្លាប់ ក្នុងករណីធ្លាក់ឧទ្ធម្ភាគចក្ររដ្ឋ នៅក្នុងខេត្ត Gunma ភាគកណ្តាលប្រទេសជប៉ុន។
៤៖ ផ្ទុករណីលួចយន្តហោះនៅអាមេរិក រួចបញ្ជាទៅធ្លាក់លើកោះតូចមួយ នៃរដ្ឋវ៉ាស៊ីនតោនភាគខាងលិច សំណាងល្អពុំមានអ្នកដំណើរជិះលើនោះ។
៥៖ ពិព័រណ៍អាកាសចរណ៍ Abbotsford International Airshow លើកទី៥៦ ប្រព្រឹត្តទៅប្រទេសកាណាដា។
៦៖ ព្យុះទីហ្វុង Yagi នាំយកខ្យល់បក់បោកខ្លាំងៗនិងភ្លៀងធ្លាក់ជោគជាំ នៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
៧៖ អាមេរិកអះអាងថាកងទ័ពអ៊ីរ៉ង់ លួចបាញ់មីស៊ីលរំលងច្រកសមុទ្រ Hormuz ក្នុងពេលធ្វើសមយុទ្ធយោធា កាលពីសប្តាហ៍មុន។