(សូវ៉ា)៖ អាជ្ញាធរប្រទេសដែនកោះ វ៉ានួទូ (Vanuatu) បានឱ្យដឹងនៅថ្ងៃសុក្រនេះថា ការជម្លៀសប្រជាជនទៅកាន់តំបន់មានសុវត្ថិភាពបាន និងកំពុងធ្វើឡើង ខណៈភ្នំភ្លើងនៅលើកោះ អាមប៊ែរ () នៅបន្តសកម្មភាពផ្ទុះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១០ ខែសីហា ឆ្នាំ២០១៨។
យោងតាមសារព័ត៌មាន Vanuatu's Daily Post តាមរយៈការស្រង់សម្ដីពីមន្ត្រីនៅក្នុងតំបន់បានញ្ជាក់ថា ផលប៉ះពាល់ដោយសារតែភ្នំភ្លើង ម៉ារ៉ាណូ វុយ (Marano Vui) កាន់តែមានសភាពធ្ងន់ធ្ងរឡើង ដោយវាបានបង្កការរំខានដល់ការផ្គត់ផ្គង់ជាច្រើននៅក្នុងតំបន់ ជាមួយការ បញ្ចេញផេះយ៉ាងក្រាស់ក្រែលទៅលើដែនអាកាស។ ជាមួយគ្នាអាជ្ញាធរបានសម្រេចិត្ត ជម្លៀសប្រជាជនច្រើនជាង ១១,០០០នាក់ចេញពីកោះ Ambae ទៅកាន់កោះក្បែរខាង ដូចជា ម៉ែវូ (Maewo) ជាដើម។
គួរបញ្ជាក់ថា បច្ចុប្បន្នភ្នំភ្លើង Marano Vui ត្រូវបានប្រកាសដាក់ក្នុងគ្រាអាសន្នកម្រិតលេខ ០៣ ប៉ុន្តែការសង្កេតថ្មីៗនេះបាន បង្ហាញថា សកម្មភាពភ្នំភ្លើងមួយនេះបានកើនឡើងពី ១០ ទៅ ២០ដង ហើយហានិភ័យនៃការបញ្ចេញកម្អែរភ្នំភ្លើងចេញមកក្រៅ នៅមានអត្រាខ្ពស់៕