(ហ្សាការតា)៖ ទីភ្នាក់ងារឧតុនិយមនិងភូមិសាស្ត្រឥណ្ឌូណេស៊ី នៅថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថាគ្រោះរញ្ជួយដីថ្មីមួយទៀតកម្រិត ៦.២រ៉ិចទ័រ បានវាយប្រហារលើកោះលុមបុក ដោយបង្កឱ្យអគារមួយចំនួនរដួលរលំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែសីហា ឆ្នាំ២០១៨។
ប៉ុន្តែភ្លាមៗ មិនទាន់មានការបញ្ជាក់ពីជនរងគ្រោះនៅឡើយទេ ខណៈគ្រោះរញ្ជួយដីនេះកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយ គ្រោះរញ្ជួយដីដ៏ប្រល័យមួយកម្រិត៦.៩រ៉ិចទ័រ វាយប្រហារលើកោះទេសចរណ៍ដ៏ល្បីមួយនេះកាលពីថ្ងៃអាទិត្យកន្លងទៅ ដែលបាន ផ្ដាច់ជីវិតមនុស្សកើនដល់៣៤៧នាក់ និង១,៤៧៧នាក់រងរបួស ហើយ១៦៥,០០៣នាក់ ត្រូវបានជម្លៀសខ្លួនចេញពីទីលំនៅរបស់ពួកគេ៕