ជនជាតិអូស្ត្រាលី០៥នាក់ហើយត្រូវបានដកហូតសញ្ជាតិ ដោយសារតែការឆ្លងសមុទ្រទៅចុះចូលនឹងក្រុម ISIS (video inside)
09-08-2018 10:52
(កង់បេរ៉ា)៖ សមាជិកក្រុមភេរវករ ISIS ចំនួន ០៥នាក់ ត្រូវបានរដ្ឋាភិបាលអូស្រ្តាលីដកហូតសញ្ជាតិចោល។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែសីហា ឆ្នាំ២០១៨។
លោក ភីធើ ឌូតតុន (Peter Dutton) រដ្ឋមន្រ្តីក្រសួងមហាផ្ទៃរបស់អូស្រ្តាលីបានបញ្ជាក់នាថ្ងៃព្រហស្បតិ៍នេះថា សមាជិក ISIS ខាងលើដែលក្នុងនោះមានបុរស ០៣នាក់ និងស្រ្តី ០២នាក់ មានវ័យចន្លោះពី ២០ឆ្នាំ ទៅ ៣០ឆ្នាំនោះលែងត្រូវចាត់ទុកជាពលរដ្ឋអូស្រ្តាលីទៀតហើយ ខណៈនេះគឺជាលើកទីពីរហើយ ដែលរដ្ឋាភិបាលនៃប្រទេសអូស្រ្តាលី បានដកហូតសញ្ជាតិរបស់ពួកភេរវករជ្រុលនិយម។
គួរជម្រាបថា បើតាមលោក Dutton ជនទាំង ០៥នាក់ បានធ្វើដំណើរទៅតំបន់មជ្ឈិមបូព៌ា ដើម្បីចូលរួមជាមួយ ISIS ដោយបំពានលើមាត្រា ៣៥ នៃច្បាប់ស្តីពីសញ្ជាតិរបស់អូស្រ្តាលី ខណៈមកទលពេលនេះជនជាតិអូស្រ្តាលីរហូតដល់ ១០០នាក់ នៅតែបន្តស្ថិតក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ក្នុងនាមជាសមាជិករបស់ ISIS៕