(បាកដាដ)៖ ក្រុមភេរវករ ISIS គឺជាគំរោងវិនិយោគរបស់សហរដ្ឋអាមេរិក ដែលមានគោលដៅដាក់សម្ពាធលើការសម្រេចចិត្តរបស់ រដ្ឋាភិបាលអ៊ីរ៉ាក់ និងរក្សាវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់។ នេះគឺជាការលើកឡើងរបស់អ្នកជំនាញអ៊ីរ៉ាក់ម្នាក់ ដកស្រង់ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែសីហា ឆ្នាំ២០១៨។
លោក អាម៉េដ អាល់ ហ្សារីហ្វី (Ahmed al Sharifi) ជាអ្នកជំនាញអ៊ីរ៉ាក់ម្នាក់លើបញ្ហាយុទ្ធសាស្ត្រ ធ្វើការកត់សម្គាល់បែបនេះ បន្ទាប់ពីសមាជិកក្រុមប្រឹក្សាខេត្ត អាល់អាន់បារ (Al-Anbar) ដែលធ្លាប់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុម ISIS លោក ហ្វាហាន មូហាំម៉េដ អាល់ឌូឡៃមី (Farhan Muhammed al Dulaimi) បានថ្លែងថា ក្រុម ISIS នៅតែបន្តមានវត្តមានជាសំងាត់ នៅតាមតំបន់ដាច់ស្រយាលនៃព្រំដែនរវាងស៊ីរី និងអ៊ីរ៉ាក់ ហើយថារាល់អ្វីដែល កើតឡើងទាំងអស់គឺស្ថិតក្រោមក្រខ្សែភ្នែកអាមេរិក។
លោក Ahmed al Sharifi បានគូសបញ្ជាក់ដូច្នេះថា «ការគំរាមកំហែង ផ្នែកសន្តិសុខគឺផែនការរបស់សហរដ្ឋអាមេរិករៀបចំឡើង ដើម្បីបង្កើនឥទ្ធិពលលើការសម្រេចចិត្តរបស់រដ្ឋាភិបាលអ៊ីរ៉ាក់ តែប៉ុណ្ណោះ... ពោលគឺនិយាយឱ្យចំក្រុម ISIS គឺជាគំរោងវិនិយោគរបស់សហរដ្ឋអាមេរិក ដែលមានគោលដៅដាក់សម្ពាធ លើការសម្រេចចិត្តរបស់រដ្ឋាភិបាលអ៊ីរ៉ាក់ និងរក្សាវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់»។
គួរបញ្ជាក់ថា បើតាមលោក Ahmed al Sharifi សហរដ្ឋអាមេរិកបានទាញប្រយោជន៍ជាច្រើនពីក្រុមភេរវករ ក្នុងនោះរួមមានទាំងការប្រើក្រុមភេរវករជាលេស ដើម្បីបន្តរក្សាវត្តមានកងទ័ពរបស់ខ្លួននៅបរទេស៕