(អ៊ីតាលី)៖ ប៉ូលិសអ៊ីតាលី បានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់៥៦នាក់ បានរងរបួសនៅក្នុងហេតុការណ៍ផ្ទុះដ៏កក្រើកមួយនៅ លើផ្លូវ highway មួយកន្លែងស្ថិតនៅក្បែរទីក្រុង Bologna ប្រទេសអ៊ីតាលី នៅថ្ងៃចន្ទនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០៦ ខែសីហា ឆ្នាំ២០១៨។
ជាមួយគ្នានោះដែរ បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ក្នុងចំណោមអ្នករងរបួសទាំង៥៦នាក់ខាងលើ មាន១៤នាក់របួសធ្ងន់ធ្ងរ ហើយផ្នែកមួយនៃស្ពានក៏បានដួលរលំផងដែរ ក្រោយរថយន្ដធន់ធ្ងន់មួយគ្រឿងបុកជាមួយរថយន្ដដឹកប្រេងមួយគ្រឿងផ្សេងទៀត នៅលើស្ពាន។
ប៉ុន្តែភ្លាមៗ មូលហេតុនៃគ្រោះថ្នាក់នេះ មិនទាន់ត្រូវបានគេបញ្ជាក់នៅឡើយទេ ខណៈអាជ្ញាធរកំពុងបើកការស៊ើបអង្កេត៕