(ព្រុចសែល)៖ សហភាពអឺរុប នៅថ្ងៃចន្ទនេះ បានបង្ហាញការសោកស្ដាយចំពោះគំរោងដាក់ទណ្ឌកម្មសេដ្ឋកិច្ចឡើងវិញប្រឆាំងនឹង អ៊ីរ៉ង់ពីសំណាក់សហរដ្ឋអាមេរិក ហើយថាប្រទេសជាហត្ថលេខីដទៃទៀត នឹងធ្វើការរួមគ្នាដើម្បីរក្សាបណ្ដាញទំនាក់ទំនងហិរញ្ញវត្ថុ ជាមួយទីក្រុងតេហេរ៉ង់។ នេះបើតាមការិយាល័យកិច្ចការបរទេសសហភាពអឺរ៉ុប ចេញផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០៦ ខែសីហា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ការិយាល័យកិច្ចការបរទេសសហភាពអឺរ៉ុប បានគូសបញ្ជាក់បន្ថែមដូច្នេះថា៖ «ប្រទេស ដែលនៅបន្តតែជាភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ (JCPOA) បានប្ដេជ្ញាចិត្តធ្វើការងាររួមគ្នាសំដៅរក្សា បណ្ដាញទំនាក់ទំនងហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់ ក៏ដូចជាបន្តគាំទ្រដល់ការនាំចេញប្រេង និងឧស្ម័នរបស់អ៊ីរ៉ង់ផងដែរ»។
គួរបញ្ជាក់ថា ប្រតិកម្មរបស់សហភាពអឺរ៉ុប ធ្វើឡើងបន្ទាប់ពី រដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃក៍ ប៉ុមប៉េអូ បានឱ្យដឹងថាសហរដ្ឋអា
មេរិក នឹងដាក់ទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់ឡើងវិញ នៅក្នុងសប្ដាហ៍នេះ៕