Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង ផ្ដាច់ជីវិតមនុស្ស០៥នាក់ នៅសហរដ្ឋអាមេរិក

06-08-2018 08:53

(វ៉ាស៊ីនតោន)៖ យន្ដហោះខ្នាតតូចមួយគ្រឿង បានធ្លាក់នៅឯចំណតរថយន្ដ នៃផ្សារទំនើបមួយកន្លែងស្ថិតនៅក្នុងទីក្រុង Santa Ana នៃភាគខាងត្បូង រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ (ម៉ោងនៅក្នុងតំបន់) ដោយផ្ដាច់ជីវិតមនុស្ស០៥នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Washington Post នៅថ្ងៃចន្ទ ទី០៦ ខែសីហា ឆ្នាំ២០១៨។

យោងតាមអាជ្ញាធរនៅក្នុងតំបន់ ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ និងក្រុមសង្រ្គោះបន្ទាន់ ត្រូវបានបញ្ជូនទៅកាន់តំបន់ 3900 នៃផ្លូវ Bristol ជាទីដែលមានសេចក្ដីរាយការណ៍ពីយន្ដហោះធ្លាក់ នៅម៉ោងប្រមាណ១២៖៣០នាទីថ្ងៃត្រង់ នៅឯចំណតរថយន្ដផ្សារ ទំនើបមួយ។ អាជ្ញាធរ បានបញ្ជាក់ទៀតថា មនុស្សជិះនៅលើយន្ដហោះខ្នាតតូចខាងលើ០៥នាក់ បានស្លាប់នៅក្នុងគ្រោះថ្នាក់ធ្លាក់ យន្ដហោះនេះ។

ប៉ុន្តែមូលហេតុនៃការធ្លាក់យន្ដហោះខ្នាតតូចខាងលើ មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ខណៈការស៊ើបអង្កេតកំពុងធ្វើឡើង៕