Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS: ប្រកាសអាសន្នពីរលកយក្សស៊ូណាមី បន្ទាប់ពីរញ្ជួយដីកម្រិត ៧រិចទ័រ វាយប្រហារប្រទេសឥណ្ឌូនេស៊ី

05-08-2018 20:09

(ឥណ្ឌូនេស៊ី)៖ ភាពអាសន្នពីរលកយក្សស៊ូណាមី ត្រូវបានប្រកាសឡើង បន្ទាប់ពីរញ្ជួយដីកម្រិត ៧រិចទ័រ វាយប្រហារនៅកោះ Lombok ប្រទេសឥណ្ឌូនេស៊ី នាល្ងាចថ្ងៃអាទិត្យ ទី០៥ ខែសីហា ឆ្នាំ២០១៨, នេះបើយោងតាមសារព័ត៌មាន CGTN ចេញផ្សាយមុននេះបន្តិច។

ទីភ្នាក់ងារគ្រប់គ្រងមហន្តរាយរបស់ឥណ្ឌនេស៊ី បានប្រកាសអំពីភាពអាសន្ននៃរលកយក្ស Tsunami បន្ទាប់គ្រោះរញ្ជួយដីវាយប្រហារក្នុងជម្រៅ ១០.៥គីឡូម៉ែត្រ។ កាលពីសប្តាហ៍មុនបានសម្លាប់មនុស្ស១៦នាក់ នៅលើកោះ Holiday ប៉ុន្តែនៅពេលនេះមិនទាន់មានរបាយការណ៍នៃការខូចខាត និងមនុស្សស្លាប់នៅឡើយទេ៕