(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី០៤ ខែសីហា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ ទីភ្នាក់ងារអវកាស NASA ប្រកាសឈ្មោះអវកាសយានិកទាំង០៩រូប ដែលត្រូវចូលរួមធ្វើតេស្តហោះហើរ​​​ឡើងទីកាន់ទីអវកាស ដែលនឹងធ្វើឡើងដោយ​ក្រុមហ៊ុន SpaceX និង ​Boeing។

 

២៖ សហរដ្ឋអាមេរិក​ប្រកាសចាយ​លុយជិត ៣០០លានដុល្លារ ដើម្បីជួយការពារ​សន្តិសុខតំបន់​អាស៊ីអាគ្នេយ៍។

 

៣៖ ឥណ្ឌូណេស៊ីយល់ព្រមប្រគល់​កប៉ាល់ប្រណិត​​តម្លៃ​២៥០លានដុល្លារ ដែលជាប់ពាក់ព័ន្ធរឿងអាស្រូវពុលរលួយ​នៃ​មូលនិធិរដ្ឋ 1MDB របស់លោក Najib Razak ទៅឲ្យ​ម៉ាឡេស៊ី។

 

៤៖ ​​ចំនួនមនុស្សស្លាប់ដោយសារការបំផ្ទុះគ្រាប់បែកអត្តឃាត ទៅលើព្រះវិហារអ៊ីស្លាមមួយកន្លែង នៅភាគខាងត្បូងអាហ្វហ្គានីស្ថាន បានកើនឡើងដល់យ៉ាងតិច៣៥នាក់។

 

៥៖ ធ្លាក់ឧទ្ធម្ភាគចក្រ Mi-8 នៅប្រទេសរុស្ស៊ី ផ្តាច់ជីវិតមនុស្ស១៨នាក់។

 

៦៖ នារីវ័យ២៨ឆ្នាំ​ម្នាក់ ក្លាយជាមនុស្សទីមួយ ដែលត្រូវគេផាកពិន័យ នៅប្រទេសដាណឺម៉ាក ដោយសាល្មើសច្បាប់​ចម្រូងចម្រាសថ្មី​មួយ ដែលហាមមិនឲ្យមានការពាក់ស្បៃបិទមុខរបស់​អ្នកអ៊ីស្លាម នៅតាមទីសារធារណៈ។

 

៧៖ ទីភ្នាក់ងារអវកាស NASA បញ្ចេញខ្សែអាត់សំឡេង​​ដែលទាក់ទិននឹង​បេសកកម្មអាប៉ូឡូទី១១។