(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី០៣ ខែកក្កដា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ កោះឋានសួគ៌ម៉ាឌីវ កំពុងស្រូបទាញភ្ញៀវទេសចរពីគ្រប់ទិសទី នៅក្នុងឆ្នាំ២០១៨នេះ។
២៖ ក្រុមហ៊ុន Apple ក្លាយជាក្រុមហ៊ុនដំបូងគេលើពិភពលោក ដែលមានតម្លៃ១ទ្រីលានដុល្លារអាមេរិក។
៣៖ នាវាពេទ្យរបស់ទ័ពជើងទឹកចិន ចូលបំពេញទស្សនកិច្ចសុច្ឆន្ទៈរយៈពេល០៨ថ្ងៃ នៅប្រទេសដីកោះហ្វីជី (Fiji)។
៤៖ លោក Emmerson ក្លាយជាប្រធានាធិបតីហ្ស៊ីមបាវ៉េថ្មី ខណៈក្រុមបក្សប្រឆាំងដែលមិនទទួលស្គាល់លទ្ធផលឆ្នោតត្រូវបណ្តេញចេញពីបន្ទប់។
៥៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Mahathir Mohamad ទទួលជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo។
៦៖ គ្រោះរញ្ជួយដីកម្រិត៦.១រ៉ិចទ័រ អង្រួនភាគកណ្តាលឥណ្ឌូណេស៊ី ប៉ុន្តែពុំបានបង្កជារលកស៊ូណាមិ និងការបំផ្លិចបំផ្លាញនោះទេ។
៧៖ សហរដ្ឋអាមេរិកកំពុងត្រៀម លក់សព្វាវុធតម្លៃជាង៤០ពាន់លានដុល្លារ ដល់ប្រទេសគុយវ៉ែត។