(ភ្នំពេញ)៖ ការប្រកួតប្រជែងគ្នាខាងពាណិជ្ជកម្មរវាងអាមេរិក និងចិនបានបន្តរយៈពេលជាង៤ខែហើយ និងបានលេចឡើងនូវសភាពការណ៍ថ្មី។ តាមរបាយការណ៍មួយដែលដកស្រង់ ដោយទីភ្នាក់ងារ Bloomberg បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកកំពុងធ្វើកិច្ចចរចាដោយសម្ងាត់ជាមួយតំណាងចិន ដើម្បីបន្តបើកធ្វើឡើងវិញនូវការពិភាក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងអាមេរិកនិងចិន។ ស្របពេលជាមួយគ្នានេះដែរ រដ្ឋាភិបាលអាមេរិកកំពុងពិចារណា លើការតំឡើងអត្រាយកពន្ធដល់ទៅ ២៥% ទៀតទៅលើផលិតផលចិន ដែលមានតម្លៃសរុបប្រហែល២សែនលានដុល្លាអាមេរិក។
ច្បាស់ណាស់ ភាគីអាមេរិកគ្មានភាពស្មោះត្រង់ដើម្បីដោះស្រាយបញ្ហាដោយពិតប្រាកដនោះទេ ប៉ុន្តែនៅតែចង់ទទួលបានអត្ថប្រយោជន៍កាន់តែច្រើនថែមទៀត តាមរយៈកលល្បិចបាតដៃជាខ្នងដៃ។ យ៉ាងណាក៏ដោយមិនថា ភាគីអាមេរិកប្រព្រឹត្តទង្វើណាមួយក្តី សម្រាប់ភាគីចិន បានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រើការរួមបញ្ចូលគ្នានៃវិធានការបរិមាណ និងគុណភាព ដើម្បីផ្តល់នូវការឆ្លើយតបប្រឆាំងយ៉ាងដាច់ខាត!
ការត្រួតពិនិត្យឡើងវិញនូវការប្រែប្រួលចាប់តាំងពីភាគីសហរដ្ឋអាមេរិក បង្កើតយុទ្ធនាការលើកទីមួយ នៃសង្គ្រាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិកកន្លងមក មជ្ឈដ្ឋាននានាបានរកឃើញថា សេតវិមានបានលាក់បាំងការប៉ុនប៉ងចំនួនបី៖
ទីមួយ៖ ដោយសារសង្គ្រាមពាណិជ្ជកម្មប្រឆាំងប្រទេសចិន មិនបានទទួលការវិវឌ្ឍដ៏លេចធ្លោសោះនោះ រដ្ឋាភិបាលលោក ត្រាំ កំពុងខ្វាយខ្វល់ចំពោះការប៉ុនប៉ង បន្ថែមកម្លាំងសម្ពាធកម្រិតខ្ពស់បំផុតថែមមួយកម្រិតទៀត ទៅលើប្រទេសចិនដោយឆ្លងតាមវិធីកាន់តែជ្រុល។
ពីតម្លៃ៥ម៉ឺនលានដុល្លារអាមេរិក ដល់២សែនលានដុល្លារអាមេរិក និងសូម្បីតែទំនិញនាំចេញទៅសហរដ្ឋអាមេរិកទាំងអស់របស់ប្រទេសចិន ក្នុងរយៈពេលជាង៤ខែកន្លងមក រដ្ឋាភិបាលលោក ត្រាំ បានព្យាយាមបង្ខំឲ្យប្រទេសចិនចុះចាញ់ជាប់រហូត។ ទោះជាយ៉ាងណាក៏ដោយប្រទេសចិន មិនមែនជាដៃគូពាណិជ្ជកម្មដែលសហរដ្ឋអាមេរិក ធ្លាប់ដាក់សម្ពាធនៅក្នុងអតីតកាលនោះទេ ។ ប្រទេសចិនមានចង្វាក់អភិវឌ្ឍន៍ និងធនធានពិសេសរបស់ខ្លួន ប្រព័ន្ធពាណិជ្ជកម្មសេរី និងពហុភាគីដែលប្រទេសចិន ប្រកាន់ខ្ជាប់នោះគឺសមស្របទៅនឹងចរន្តទូទាំងពិភពលោក និងនិន្នាការអភិវឌ្ឍន៍ ហើយបានទទួលសីលធម៌និងដួងចិត្តពីអន្តរជាតិ។ ដូច្នេះហើយបើទោះជាសហរដ្ឋអាមេរិក បានប្រើឧបាយកលគ្រប់បែបយ៉ាង រហូតមកដល់បច្ចុប្បន្នក៏មិនដែលទទួលបានអ្វីពីប្រទេសចិនទេ។
ទីពីរ៖ សម្លេងប្រឆាំងនឹងសង្គ្រាមពាណិជ្ជកម្មក្នុងប្រទេសអាមេរិកកាន់តែលាន់ឮ រដ្ឋាភិបាលលោកត្រាំកំពុងព្យាយាមឆ្លងកាត់កម្លាំងសម្ពាធ។ នៅក្នុងស្រមោលពន្ធគយនិង សង្គ្រាមពាណិជ្ជកម្ម បច្ចុប្បន្ន សហគ្រាសធំៗមួយចំនួននៃអាមេរិកបានចាប់អារម្មណ៍ដល់កម្លាំងសម្ពាធហើយ ។ សេដ្ឋវិទូទាំងឡាយបានព្រមានថា អាមេរិកកំពុងប្រឈមមុខនឹងហានិភ័យនៃការចាញ់សង្គ្រាមពាណិជ្ជកម្ម។ ការដែលអាមេរិកបានបង្កឲ្យមានសង្គ្រាមពាណិជ្ជកម្មអាចនឹងបណ្តាលឲ្យសេដ្ឋកិច្ចអាមេរិក ធ្លាក់ក្នុងភាពអន់ថយ ។ រឿងនេះហាក់ដូចជាដំបងវាយចំក្បាលលោកត្រាំ។
ទីបី៖ រដ្ឋាភិបាលលោកត្រាំមិនពេញចិត្តនឹងការដោះស្រាយបញ្ហាឱនភាពពាណិជ្ជកម្មជាមួយប្រទេសចិនទេ ប៉ុន្តែគឺចង់ផ្លាស់ប្តូរមាគ៌ាអភិវឌ្ឍន៍នៃប្រទេសចិន។ ប្រសិនបើចង់ដោះស្រាយ តែបញ្ហាឱនភាពពាណិជ្ជកម្មតែមួយគត់ ភាគីទាំងពីរចិននិងអាមេរិកសុធសឹងអាចដោះស្រាយជាលំដាប់ដោយរូបភាពពង្រីកការជួញដូរ។ ហើយភាគីទាំងពីរបានបង្ហាញពីគោលបំណង នេះនៅក្នុងការព្រមព្រៀងគ្នានៅក្រុងវ៉ាស៊ីនតោននាកណ្តាលខែឧសភាហើយ។ តែបច្ចុប្បន្នរដ្ឋាភិបាលអាមេរិកមានគោលបំណងដើម្បីបង្ខំឲ្យប្រទេសចិន ធ្វើកំណែទម្រង់តាមសំណូមពររបស់ភាគីអាមេរិក។
ប្រទេសដែលមានអធិបតេយ្យភាពណាមួយសុទ្ធតែមានសិទ្ធិជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ដោយម្ចាស់ការ។ អាមេរិកបានបង្កឲ្យមានសង្គ្រាមពាណិជ្ជកម្ម ហើយមិនអាចផ្លាស់ប្តូរយុទ្ធសាស្ត្រអភិវឌ្ឍន៍នៃប្រទេសចិនទេ៕