(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានអនុញ្ញាតឲ្យមានការរៀបចំគម្រោង ដើម្បីលក់សព្វាវុធតម្លៃ ៤០.៤ពាន់លានដុល្លារ ទៅឲ្យរដ្ឋាភិបាលគុយវ៉ែត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែសីហា ឆ្នាំ២០១៨។
បើតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យកិច្ចការនយោបាយយោធា នៃក្រសួងការបរទេសអាមេរិក សព្វាវុធខាងលើគឺជាគ្រាប់បែកប្រភេទ Mk-Series ជាង ២,០០០គ្រាប់ ក្នុងរួមមានគ្រាប់បែក Mk-82 ទម្ងន់ ២២៦គីឡូក្រាមចំនួន ១,០២០គ្រាប់, Mk-83 ទម្ងន់ ៤៥៣គីឡូក្រាមចំនួន ១,០០២គ្រាប់, និង Mk-84 ទម្ងន់ជាង ៩០០គីឡូក្រាមចំនួន ៦០០គ្រាប់។
គួរជម្រាបថា បើតាមប្រភពដដែលគុយវ៉ែតនឹងប្រើប្រាស់គ្រាប់បែកទាំងនេះ ដើម្បីបំពាក់ទៅលើកងយន្តហោះចម្បាំង F/A-18 ស្របពេលដែលខ្លួន កំពុងខិតខំប្រឹងប្រែងបង្កើនសមត្ថភាព ទប់ទល់នឹងការគំរាមកំហែងនាពេលបច្ចុប្បន្ន និងអនាគតនៅក្នុងតំបន់៕