Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុន Apple​ បានក្លាយជាក្រុមហ៊ុនដំបូងគេលើពិភពលោក ដែលមានតម្លៃ១លានលានដុល្លារអាមេរិក (video inside)

03-08-2018 08:36

(អាមេរិក)៖ ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក Apple របស់អាមេរិក នៅថ្ងៃព្រហស្បត្តិ៍បានក្លាយជាក្រុមហ៊ុនដំបូងគេនៅលើពិភពលោក ដែលមានតម្លៃ ឈានដល់១លានលានដុល្លារអាមេរិក។ ក្រុមហ៊ុននេះ បានក្លាយជាក្រុមហ៊ុនដំបូងគេដែលមានតម្លៃ ប្រមាណ៩០០ពាន់លានដុល្លារអាមេរិក កាលពី៩ខែមុន ពោលគឺនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅ, នេះបើយោងតាមសារព័ត៌មាន New York Post ចុះផ្សាយឲ្យដឹង នាយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨នេះ។

ដោយមានលោក Tim Cook ជានាយកប្រតិបត្តិ, Apple ដែលជាក្រុមហ៊ុនផលិតទូរស័ព្ទម៉ាក iPhone នេះ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន បានកើនឡើងដល់២០៧.០៥។ ភាគហ៊ុនរបស់ក្រុមហ៊ុននេះបានកើនឡើង នៅថ្ងៃអង្គារកន្លងទៅ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា លទ្ធផលនៃការលក់របស់ក្រុមហ៊ុនមានភាពរឹងមាំ នៅក្នុងត្រីមាសចុងក្រោយនេះ។

ក្រុមហ៊ុន Apple បានលក់ទូរស័ព្ទ iPhones ចំនួន៤១.៣លានគ្រឿង កាលពីត្រីមាសកន្លងទៅ ហើយសេចក្តីរាយការណ៍បានឲ្យដឹងថា តម្លៃលក់ជាមធ្យម គឺ៧២៤ដុល្លារក្នុងមួយគ្រឿង។

គួរបញ្ជាក់ថា ក្រុមហ៊ុន Apple បានផ្ដួលក្រុមហ៊ុន Amazon និងក្រុមហ៊ុន Microsoft ដើម្បីក្លាយជាក្រុមហ៊ុនឯកជនដំបូងគេលើពិភពលោក ដែលមានទ្រព្យ០១ទ្រីលានដុល្លារ (មួយលានលានដុល្លារ)៕