(ម៉ូស្គូ)៖ ក្រុមអ្នកវិទ្យាសាស្ត្ររុស្ស៊ី បានរកឃើញរ៉ែប្រភេទថ្មីមួយ ដែលមានភាពរឹងមំាដូចជាគ្រាប់ពេជ្រ នៅឯតំបន់ស៊ីបេរី។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃព្រហស្បតិ៍ ទី០២ ខែសីហា ឆ្នាំ២០១៨។
ក្រុមអ្នកវិទ្យាសាស្ត្រខាងលើ គឺជាអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Ural Federal University, សាកលវិទ្យាល័យ Novosibirsk State និងវិទ្យាស្ថានភូមិសាស្ត្រស៊ីបេរី ដែលជាសាខារបស់រាជ្យបណ្ឌិតសភាវិទ្យាសាស្ត្ររុស្ស៊ី។ ក្រុមអ្នកវិទ្យាសាស្រ្ត បានដាក់ឈ្មោះឱ្យរ៉ែប្រភេទថ្មីនេះដែលមានទំហំ ០៥មីក្រូម៉ែត្រថា Uakitite។
ប៉ុន្តែដោយសារតែ uakitite មានទំហំតូចគេពិបាកក្នុងវាយតម្លៃពីលក្ខណៈសម្បតិ្តរបស់វាណាស់ ខណៈអ្នកវិទ្យាសាស្រ្តរុស្ស៊ីជឿថា វាមានពណ៌លឿង និងភ្លឺថ្លាព្រមទាំងរឹងមំាដូចជាគ្រាប់ពេជ្រ៕