(អង់ការ៉ា)៖ ការប្រើប្រាស់ភាសាគំរាមកំហែង របស់សហរដ្ឋអាមេរិកប្រឆាំងនឹងតួកគី គឺជារឿងមិនអាចទទួលយកបាន និងជាការមិនគោរពលើអ្នកដទៃ។ នេះការជាការលើកឡើងរបស់ក្រុមប្រឹក្សាសន្តិសុខតួកគី ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី៣១ ខែកក្កដា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃចន្ទសប្ដាហ៍នេះ ក្រុមប្រឹក្សាសន្តិសុខតួកគីបានលើកឡើងយ៉ាងដូច្នេះថា «គោលជំហរ របស់សហរដ្ឋអាមេរិកលើគំរោងនៃឧស្សហកម្មការពារជាតិតួកគី នឹងបំផ្លាញដោយគ្មានទំនួលខុសត្រូវ លើយុទ្ធសាស្ត្រនៃភាពជាដៃគូរវាងប្រទេសទាំងពីរ ហើយការប្រើប្រាស់ភាសាគំរាមកំហែងរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងតួកគីគឺជារឿងមិនអាចទទួល យកបាន និងជាការមិនគោរពលើអ្នកដទៃ»។
ការចេញសេចក្ដីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខតួកគី នៅចំពេលដែលសហរដ្ឋអាមេរិក និងតួកគីកំពុងមានភាពតានតឹងគ្នាជុំវិញរឿងអាជ្ញាធរតួកគីចាប់ឃុំខ្លួនអាចារ្យនៃគ្រិស្ដសាសនា ជាជនជាតិអាមេរិកម្នាក់ឈ្មោះ អាន់ឌ្រូ ប្រាក់សុន (Andrew Brunson) ដោយចោទថា មានជាប់ពាក់ព័ន្ធនឹងសកម្មភាពភេរវកម្ម និងរដ្ឋប្រហារមិនបានសម្រេចកាលពីឆ្នាំ២០១៦។ ប៉ុន្តែទន្ទឹមគ្នា សហរដ្ឋអាមេរិក ក៏បានព្រមានដែរថា នឹងដាក់ទណ្ឌកម្មធ្ងន់ធ្ងរប្រឆាំងនឹងទីក្រុងអង់ការ៉ា បើសិនជាមិនព្រមដោះលែងអាចារ្យនៃគ្រិស្ដសាសនារូបនេះទេនោះ៕