(ប្រេស៊ីល)៖ យន្ដហោះខ្នាតតូចមួយគ្រឿងបានធ្លាក់ នៅអំឡុងពេលចុះចតនៅឯព្រលានយន្ដហោះ សៅប៉ូឡូ ខេមផូឌឺម៉ាតេ (Sao Paulo's Campo de Marte) កាលពីល្ងាចថ្ងៃអាទិត្យ (ម៉ោងនៅក្នុងតំបន់) ដោយសម្លាប់ពីឡុតម្នាក់ ប៉ុន្តែអ្នកដំណើរ០៦នាក់ផ្សេងទៀតនៅរស់រានមានជីវិត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែកក្កដា ឆ្នាំ២០១៨។
ពីឡុតបើកយន្តហោះខាងលើត្រូវបានគេរាយការណ៍ថា បានស្លាប់នៅក្នុងភ្លើងឆេះបំណែកយន្ដហោះ ប៉ុន្តែជាសំណាងល្អសម្រាប់ មនុស្ស០៦នាក់ទៀតដែលនៅរស់។ ចំណែកឯមូលហេតុធ្លាក់មិនទាន់ត្រូវបញ្ជាក់នៅឡើយទេ ខណៈយន្ដហោះខ្នាតតូចនេះ គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនផលិតផ្លាស្ទិចប្រេស៊ីល Videplast៕