(អេហ្ស៊ីប)៖ តុលាការអេហ្ស៊ីប បានសម្រេចចិត្តផ្ដន្ទាទោសប្រហារជីវិតមនុស្ស៧៥នាក់ ក្នុងនោះរួមមានទាំងថ្នាក់ដឹកនាំគណបក្ស Muslim Brotherhood ក្រោមបទចោទថាមានជាប់ពាក់ព័ន្ធនឹងអំពើហិង្សាក្នុងបាតុកម្មតវ៉ាទូទាំងប្រទេសកាលពីឆ្នាំ២០១៣។ នេះ បើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨។
អ្នកទាំង៧៥នាក់ខាងលើដែលត្រូវផ្តន្ទាទោសប្រហារជីវិតកាលពីថ្ងៃសៅរ៍ គឺស្ថិតនៅក្នុងចំណោមមនុស្សច្រើនជាង ៧០០នាក់ ដែលត្រូវបានតុលាការអេហ្ស៊ីប ចោទប្រកាន់ ឬផ្ដន្ទាទោសពីបទចូលរួមក្នុងការធ្វើបាតុកម្មតវ៉ាដោយខុសច្បាប់ និងជាប់ពាក់ព័ន្ធនឹង អំពើហិង្សាបណ្ដាលឱ្យមនុស្សរាប់រយនាក់បាត់បង់ជីវិតកាលពីឆ្នាំ២០១៣។ លើសពីនេះទៅទៀត ក្នុងចំណោមជនជាប់ចោទទំាង នេះ ក៏មានថា្នក់ដឹកនាំគណបក្ស Muslim Brotherhood ដូចជា លោក Mohamed el-Baltagui, លោក Issam al-Aryan និងលោក Safwat Hijazi ផងដែរ ខណៈមនុស្ស៣១នាក់ ត្រូវបានផ្ដន្ទាទោសដោយកំបាំងមុខ។
គួរបញ្ជាក់ថា អ្នកទាំង៧៥នាក់ខាងលើ នៅតែមានសិទ្ធិប្ដឹងជំទាស់នឹងការកាត់ទោសមកលើពួកគេ ហើយគិតមកទល់នឹងពេលនេះ មានអ្នកខ្លះរួចផុតពីការចោទប្រកាន់ ប៉ុន្តែមនុស្ស២៦នាក់ហើយ ត្រូវបានកាត់ទោសប្រហារជីវិត៕