(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី២៨ ខែកក្កដា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ រុស្ស៊ី ទើបធ្វើតេស្តប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 នៅអំឡុងការធ្វើសមយុទ្ធយោធា ក្នុងឧបទ្វីប Kamchatka ភាគខាងកើតប្រទេស។
២៖ រូបភាពបាតុភូត «ច័ន្ទគ្រាសយូរបំផុតប្រចាំសតវត្សរ៍» ដែលបានកើតឡើងនៅរំលងអធ្រាតឈានចូលថ្ងៃសៅរ៍នេះ។
៣៖ ភ្នាក់ងារពន្លត់អគ្គីភ័យ២នាក់ សុខចិត្តលះបង់ជីវិតដើម្បីពន្លត់ភ្លើងឆេះព្រៃ ដែលកំពុងរីករាលដាលខ្លាំងក្លាបំផុត នៅរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក។
៤៖ គណបក្ស PTI របស់លោក Imran Khan ទទួលជ័យជម្នះក្នុងការបោះឆ្នោតជាតិនៅប្រទេសប៉ាគីស្ថាន។
៥៖ ចំនួនមនុស្សស្លាប់ ដោយគ្រោះមហន្តរាយភ្លើងឆេះព្រៃ នៅប្រទេសក្រិច កើនដល់៨៨នាក់។
៦៖ អាហ្សង់ទីន កំពុងត្រៀមរៀបចំបាញ់បង្ហោះផ្កាយរណបទៅកាន់ទីអវកាស ដើម្បីជួយគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិផ្សេងៗ។
៧៖ តម្លៃភាគហ៊ុនរបស់ Twitter ធ្លាក់ចុះយ៉ាងគំហុក ខណៈក្រុមហ៊ុនចេញប្រតិបត្តិការកម្ចាត់គណនីក្លែងក្លាយ។