(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ ​រង់ចាំទស្សនា បាតុភូតច័ន្ទគ្រាសប្រចាំសតវត្សរ៍ ដែលនឹងកើត​ឡើងនៅរំលង​អធ្រាតឈាន​ចូល​ថ្ងៃទី២៨ ខែកក្កដា។

២៖ ដូណាល់ ត្រាំ ព្រមានដាក់ទណ្ឌកម្មធ្ងន់ៗលើតួកគី ប្រសិនបើ​មិនព្រម​ដោះលែង​អ្នកប្រតិបត្តិ​សាសនាគ្រិស្ត​មួយរូបទេ​នោះ។

៣៖ ទីបំផុត​យន្តហោះដឹកអដ្ឋិធាតុ​ទាហាន​អាមេរិក មកដល់មូលដ្ឋានទ័ព​អាកាស Osan ​កូរ៉េខាងត្បូងយ ក្រោយទទួល​បានអដ្ឋិធាតុ​ពី​កូរ៉េខាងជើង។

៤៖ ​កូរ៉េខាងត្បូង​បញ្ជូនយន្តហោះ​ចម្បាំង ទៅស្ទាក់​យន្តហោះ​ចម្បាំងចិន ដែលយោធាខ្លួនចោទថា បានហោះ​​បំពាន​ដែនអាកាស។

៥៖ ប្រកាសអាសន្ន​ទៀតហើយ​នៅកាលីហ្វ័រញ៉ា ដោយភ្លើងឆេះព្រៃ​កំពុងរីករាលដាល​យ៉ាងឆាប់រហ័ស​ នៅក្នុងតំបន់ពីររបស់រដ្ឋ។

៦៖ ក្រុមហ៊ុនយក្ស Amazon ចំណេញ​ប្រាក់​២.៥ពាន់លានដុល្លារ ដែលលើស​ពីការរំពឹងទុក​ក្នុងត្រីមាសទី២។

៧៖ រូបភាពទឹកជំនន់ បង្កឡើងដោយការបាក់ទំនប់វារីអគ្គិសនី នៅខេត្តភាគខាងត្បូងប្រទេសឡាវ។