(បាងកក)៖ របាយការណ៍សកលស្ដីពីការបំលាស់ទីនៅក្នុងស្រុក ឬ Global Report on Internal Displacement (GRID) បានឱ្យដឹងថា ចិន និងហ្វីលីពីន គឺជាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយសារតែគ្រោះមហន្តរាយធម្មជាតិនៅក្នុងទ្វីបអាស៊ី។ គ្រោះមហន្តរាយធម្មជាតិ បានវាយប្រហារមិនសម្ចៃដៃលើបណ្ដាប្រទេសក្នុងតំបន់អាស៊ី នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយបានផ្ដាច់ជីវិតមនុស្សរាប់ពាន់នាក់ និងបង្ខំឱ្យមនុស្សរាប់លាននាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Nation នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែកក្កដា ឆ្នាំ២០១៨។
កាលពីឆ្នាំ២០១៧ មនុស្សជាង ១៨.៨លាននាក់បានរត់ភៀសខ្លួនពីផ្ទះសម្បែង ដោយសារតែគ្រោះមហន្តរាយធម្មជាតិនៅក្នុងប្រទេស និងដែនដីចំនួន ១៣៥។ ចំណែកឯគ្រោះមហន្តរាយធម្មជាតិ ដែលបង្កជាការជម្លៀសមនុស្សច្រើនជាងគេ គឺគ្រោះ ទឹកជំនន់ដែលមានរហូតដល់ ៨.៦លាននាក់ និងខ្យល់ព្យុះ ៧.៥លាននាក់កាលពីឆ្នាំ២០១៧ ខណៈគ្រោះធម្មជាតិបង្ខំឱ្យប្រជាជន ភៀសខ្លួន ៤០ភាគរយ នៃចំនួនមនុស្សភៀសខ្លួនសរុបក្នុងតំបន់អាស៊ី។
ខាងក្រោមនេះ គឺតារាងទិន្នន័យនៃបណ្ដាប្រទេសដែលមានប្រជាជនភៀសខ្លួនច្រើនជាងគេ ដោយសារគ្រោះធម្មជាតិកាលពីឆ្នាំ២០១៧៖