(ឡាវ)៖ អាចនិយាយបានថា គ្មាននរណានឹកស្មានដល់នោះឡើយអំពីហេតុការណ៍បាក់ទំនប់ នៅក្នុងខេត្តអាត់តាពើ ភាគខាងត្បូងប្រទេសឡាវ ដែលជាប់នឹងព្រំដែននៃបណ្តាខេត្តភាគឦសានប្រទេសកម្ពុជានោះ ប៉ុន្តែសោកនាដកម្មបានកើតមានរួចទៅហើយ ដោយសាកសពចំនួន ១៧នាក់ ទើបត្រូវបានស្រង់ចេញចេញពីក្នុងទឹក និងរកឃើញ ខណៈរាប់រយនាក់ទៀតត្រូវបានគេជឿជាក់ថា កំពុងបាត់ខ្លួននៅឡើយ គិតត្រឹមរសៀលថ្ងៃពុធ ទី២៥ ខែកក្កដា ឆ្នាំ២០១៨។
នៅក្នុងប្រតិបត្តិការរុករកនោះ អ្វីដែលគួរឲ្យខ្លោចផ្សាបំផុត គឺក្រុមសង្គ្រោះឡាវបានឃើញសាកសពមនុស្សក្មេងចាស់ប្រុសស្រី ដែលកប់នៅក្នុងគំនរភក់ល្បាប់ និងផ្ទះបាក់បែក ខណៈមួយចំនួនទៀតបានអណ្តែតលើទឹក បន្ទាប់ទំនប់វារីអគ្គិសនីសេពាន-សេណាំណយ ក្នុងខេត្តភាគខាងត្បូងឡាវខាងលើនេះ បានបាក់កាលពីថ្ងៃអង្គារម្សិលមិញ។
ខាងក្រោមនេះជាកម្រងរូបភាពដ៏គួរឲ្យសង្វេគជាទីបំផុត នៃការបាត់បង់ជីវិត និងការរងទុក្ខវេទនាគ្រប់យ៉ាងរបស់ប្រជាជនឡាវ ដោយសារតែជំនន់ទឹកបាក់ទំនប់ភ្លាមៗនិងមិនមានការប្រកាសអាសន្នឲ្យទាន់ពេល៖