(ហេ្សរុយសាឡឹម)៖ យោធាអ៊ីស្រាអែល នៅថ្ងៃអង្គារនេះ បានអះអាងថាខ្លួនបានបាញ់ទម្លាក់យន្ដហោះចម្បាំងស៊ីរីមួយគ្រឿង ដែល បានរំលោភចូលដែនអាកាសគ្រប់គ្រងដោយអ៊ីស្រាអែល ខណៈបើតាមសេចក្ដីរាយការណ៍បឋមពីឡុតបើកយន្ដហោះចម្បាំងនេះ ម្នាក់បានស្លាប់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅយប់ថ្ងៃអង្គារ ទី២៤ ខែកក្កដា ឆ្នាំ២០១៨។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន យោធាអ៊ីស្រាអែល បានឱ្យដឹងថាយន្ដហោះចម្បាំង Sukhoi នៃកងទ័ពអាកាសស៊ីរី ត្រូវបាន បាញ់ទម្លាក់ដោយប្រព័ន្ធមីស៊ីល Patriot។ «កងទ័ពអ៊ីស្រាអែល បានតាមឃ្លាំមើលយន្ដហោះចម្បាំងមួយគ្រឿងដែលបានរំលោភ ចូលដែនអាកាសអ៊ីស្រាអែលនៅចំងាយ២គីឡូម៉ែត្រ។ បន្ទាប់មកទៀត យន្ដហោះចម្បាំងនេះត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធ មីស៊ីល Patriot»។ នេះបើតាមការគូសបញ្ជាក់ពីយោធាអ៊ីស្រាអែល។
គួរបញ្ជាក់ថា យោធាអ៊ីស្រាអែលបានបាញ់មីស៊ីលពីរគ្រាប់ចេញពីប្រព័ន្ធមីស៊ីល Patriot តម្រង់ទៅកាន់យន្ដហោះចម្បាំងស៊ីរី ដែល បានធ្លាក់នៅឯតំបន់ Golan ភាគខាងត្បូង ជាទីដែលស៊ីរី និងអ៊ីស្រាអែលកំពុងមានជម្លោះនឹងគ្នាស្រាប់៕