(ម៉ូស្គូ)៖ ជនជាតិអ៊ុយក្រែនពីរនាក់ ត្រូវបានតុលាការប្រទេសក្រិកកាត់ទោសដាក់ពន្ធនាគារក្នុងម្នាក់ៗ ១៨០ឆ្នាំ ពីបទល្មើសជាច្រើនករណីពាក់ព័ន្ធនឹងការរត់ពន្ធជនភៀសខ្លួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែកក្កដា ឆ្នាំ២០១៨។
ជនជាប់ចោទជាបុរសទាំងអ្នកខាងលើ ឈ្មោះ សែហ៊ីវ សាវ៉ាយុគ (Serhiy Shvayuk) និង ផេត្រូ លីតវីនជុក (Petro Lytvynchuk) ត្រូវបានតុលាការក្នុងទីក្រុង ភីរ៉ាអឺស (Piraeus) ប្រទេសក្រិក កាត់ទោសដាក់ពន្ធនាគារម្នាក់ៗ ១៨០ឆ្នាំ កាលពីថ្ងៃសុក្រសប្ដាហ៍មុន បន្ទាប់ពីពួកគេត្រូវបានចាប់ខ្លួន នៅលើទូកពោងកៅស៊ូមួយគ្រឿងមានដឹកជនភៀស ខ្លួន ៦០នាក់។
ពួកគេពីរត្រូវបានតុលាការឃើញថា បានប្រព្រឹត្តបទល្មើសជាច្រើនករណី ទាក់ទិននឹងជនភៀសខ្លួនក្នុងនោះមានដូចជា បទឆ្លងដែនចូលប្រទេសមួយក្នុងសហភាពអឺរ៉ុបដោយខុសច្បាប់ បង្កហានិភ័យដល់អាយុជីវិតជនភៀសខ្លួន មិនមានបរិក្ខាសង្រ្គោះបន្ទាន់ និងអាជ្ញាប័ណ្ណអនុញ្ញាតការធ្វើចរាចរណ៍ទូក ឬនាវា។
គួរជម្រាបថា ដោយសារការរកចំណូលបានដ៏លើសលប់ នៅក្នុងត្រីមាសទី ២ ឆ្នាំ២០១៨នេះ តម្លៃក្នុងទីផ្សារហ៊ុនរបស់ Alphabet បានលោតដល់ ៨៦៥ពាន់លានដុល្លារ ដែលបានជាហេតុជួយជ្រោមជ្រែងឲ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ បោះជំហានកាន់តែជិតថែមទៀត ដើម្បីក្លាយខ្លួនជាក្រុមហ៊ុនដែលមានតម្លៃខ្ទង់ទ្រីលានដុល្លារ (ពាន់ពាន់លានដុល្លារ)៕