ទស្សនាជម្រើសរូបភាព ស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨! (Photo inside)
21-07-2018 21:16
(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី២១ ខែកក្កដា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ អង់គ្លេស ត្រូវគេរាយការណ៍ថា កំពុងគ្រោងបញ្ជូននាវា ដឹកយន្តហោះចម្បាំង ទៅទប់ទល់ឥទ្ធិពលចិន នៅតំបន់សមុទ្រចិនខាងត្បូង។
២៖ ទឹកជំនន់ក្រោយការធ្លាក់ភ្លៀងខ្លាំង ដោយសារព្យុះទីហ្វុងឈ្មោះ Son Tinh បន្តជន់លិចផ្លូវក្នុងទីក្រុងហាណូយ នៃប្រទេសវៀតណាម។
៣៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេស លោក Mike Pompeo នៅទីស្នាក់ការកណ្តាល UN។
៤៖ ទ័ពអាកាសអ៊ីស្រាអែល បើកការវាយលុកទីតាំងចំនួន៦៨កន្លែង របស់ក្រុមហាម៉ាស់-ហ្កាហ្សា ជាការសងសឹកក្រោយទាហានខ្លួនម្នាក់ស្លាប់។
៥៖ លេចលឺព័ត៌មានជាបន្តបន្ទាប់អំពីការបញ្ជូនស្ថាបនិក WikiLeaks លោក Julian Assange ចេញពីស្ថានទូតអេក្វាឌ័រនៅទីក្រុងឡុងដ៍។
៦៖ ករណីបាញ់ប្រហារនៅអាមេរិកកាន់តែអាក្រក់ ខណៈក្មេងប្រុសអាយុ០៤ឆ្នាំ ទាញកាំភ្លើងបាញ់ក្មេងស្រីអាយុ០២ឆ្នាំស្លាប់ នៅរដ្ឋកាលីហ្វរញ៉ា។
៧៖ លិចទូកនៅរដ្ឋ Missouri ភាគកណ្តាលអាមេរិក ផ្តាច់ជីវិតមនុស្សកើនដល់១៧នាក់ និងមួយចំនួនទៀតបន្តបាត់ខ្លួន។