(ម៉ុងហ្គោលី)៖ ការិយាល័យស្ថិតិម៉ុងហ្គោលី នៅថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថា ចំនួនអ្នកផ្ទុកមេរោគអេដស៍ (HIV) បានកើនដល់ ២៦២នាក់ បន្ទាប់ពីករណីឆ្លងថ្មីចំនួន ០៧ ត្រូវបានគេរាយការណ៍នៅត្រីមាសទី ២ ក្នុងឆ្នាំ២០១៨នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែកក្កដា ឆ្នាំ២០១៨។
ការិយាល័យខាងលើ បានបញ្ជាក់បន្ថែមនៅក្នុងរបាយការណ៍របស់ខ្លួនទៀតថា ពាក់កណ្ដាលនៃអ្នកឆ្លងមេរោគអេដស៍ គឺជាក្រុមមនុស្សមានអាយុពី ២០ឆ្នាំ ដល់ ៤៤ឆ្នាំ ហើយ ៩៩ភាគរយគឺឆ្លងតាមរយៈការរួមភេទ។ ករណីឆ្លង HIV ដំបូងនៅក្នុងប្រទេស ម៉ុងហ្គោលី ត្រូវបានគេរាយការណ៍កាលពីឆ្នាំ១៩៩២។
គួរបញ្ជាក់ថា គិតចាប់តាំងពីពេលនោះមកមនុស្សសរុប ៤០នាក់ បានស្លាប់ ហើយនៅពាក់កណ្ដាលឆ្នាំនេះមានករណីឆ្លង ២១,៨២៧ ត្រូវបានចុះបញ្ជីនៅក្នុងប្រទេតំបន់អាស៊ីខាងកើតមួយនេះ។ ប៉ុន្តែចំនួននេះបានធ្លាក់ចុះ ១៦.៣ភាគរយ បើធៀបទៅនឹងឆ្នាំ២០១៧៕