(អង់ការ៉ា)៖ ភ្នាក់ងារតួកគី បានចាប់ខ្លួនមនុស្សពីរនាក់ មកពីប្រទេសអាស៊ែបៃហ្សង់ និងប្រទេសអ៊ុយក្រែនតាមរយៈ ទីភ្នាក់ងារ
ងារស៊ើបការណ៍សម្ងាត់ ហើយបានឃុំខ្លួនពួកគេនៅក្នុងប្រទេសទួកគី ដោយចោទប្រកាន់ថាមានទំនាក់ទំនងជាមួយលោក ហ្គូលែន ។ នេះបើតាមរបាយការណ៍ភ្នាក់ងារសារព័ត៌មានរដ្ឋតួកគី Anadolu នៅក្នុងសប្ដាហ៍នេះ។
បុរសទាំងពីរនាក់ដែលត្រូវបានចាប់ខ្លួន មានឈ្មោះថា İsa Özdemir បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យរដ្ឋបាគូ នៅឆ្នាំ ១៩៩៧ និងបានរស់នៅអាហ្សែបែហ្សង់ ចាប់តាំងពីពេលនោះមក ហើយលោកក៏បានបើកក្រុមហ៊ុនសំណង់ Avro 2000 ផងដែរ។ តុលាការព្រហ្មទណ្ឌទី ២ នៃក្រុងអង់ការ៉ា បានចេញដីកាចាប់ខ្លួនគាត់កាលពីសប្ដាហ៍មុន។ ចំណែកឯ បុរសម្នាក់ទៀត មានឈ្មោះថា Salih Zeki Yiğit បានភៀសខ្លួនពីប្រទេសទួកគីទៅរស់នៅក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីការប៉ុនប៉ងធ្វើរដ្ឋប្រហារ មិនបានសម្រេច កាលពីថ្ងៃទី ១៥ ខែកក្កដាឆ្នាំ២០១៦។
គួរបញ្ជាក់ថា អ្នកទាំងពីរនាក់ខាងលើ ត្រូវបានគេចោទប្រកាន់ថាជាសមាជិកភេរវករនៅក្នុងប្រទេសតួកគី។ ដោយឡែក ជុំវិញ សំណុំរឿងនេះដែរ អតីតឧបនាយករដ្ឋមន្ត្រីតួកគី លោក Bekir Bozdağ ក៏ធ្លាប់បានថ្លែងកាលពីខែមេសាដែរថាភ្នាក់ងារស៊ើប ការណ៍សម្ងាត់តួកគី (MİT) បានចាប់ពង្រត់ជនសង្ស័យ ៨០នាក់ មកពី១៨ ប្រទេសដែលសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងចលនា ហ្គូលែន៕