(សេអ៊ូល)៖ តុលារការ​កូរ៉េខាងត្បូង​នៅថ្ងៃព្រហស្បតិ៍នេះបានសម្រេចថា រដ្ឋាភិបាល​ទីក្រុងសេអ៊ូល និងក្រុមហ៊ុន​ជាម្ចាស់សាឡង់​ដឹកអ្នក​ដំណើរ Sewol ដែលបាន​ក្រឡាប់លិច​កាលពី​ឆ្នាំ២០១៤ និងសម្លាប់មនុស្ស​ច្រើនជាង ៣០០នាក់ ភាគច្រើន​ជាសិស្សសាលា ត្រូវផ្ដល់សំណងដល់​គ្រួសារជនរង​គ្រោះ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែកក្កដា ឆ្នាំ២០១៨។

យោងតាម យ៉ុនហាប់ មនុស្សមួយ​ក្រុមមាន​សមាជិក ៣៥៤នាក់ នៃគ្រួសារសាច់​ញាតិជនរងគ្រោះជាសិស្ស​សាលា ១១៨នាក់ បានដាក់​ពាក្យប្ដឹង​ទាមទារសំណង​កាលពី​ឆ្នាំ២០១៥ ពីរដ្ឋាភិបាល និងក្រុមហ៊ុន​ជាម្ចាស់​នាវា Sewol។

លើសពីនេះ​ទៅទៀត យ៉ុនហាប់ ក៏បានបញ្ជាក់​ដែរថា តុលាការកូរ៉េខាងត្បូង​បានបង្គាប់ឱ្យ​រដ្ឋាភិបាល និងក្រុមហ៊ុន​ជាម្ចាស់សាឡង់​ខាងលើផ្ដល់ប្រាក់​សំណង ២១២,០០០ដុល្លារ ដល់គ្រួសារជន​រងគ្រោះ​នីមួយៗជាការទទួលខុសត្រូវ​លើសោកនាដកម្ម​ដ៏ប្រល័យក្នុង​ប្រវត្តិសាស្ត្រកូរ៉េខាងត្បូង ដែលកាលណោះគឺស្ថិតនៅក្នុងអតីតរដ្ឋបាលដឹកនាំ របស់លោកស្រី ផាក គឺនហេ៕