នារីជប៉ុនរំជើបរំជួល ពេលបានឃើញកងកម្លាំងស្វ័យការពារដោះអាវបញ្ចេញសាច់ដុំ នៅក្នុងការប្រកួតរកអ្នកមានរាងកាយល្អឥតខ្ជោះ! (Photo inside)
18-07-2018 15:10
(តូក្យូ)៖ កងកម្លាំងស្វ័យការពារ (SDF) របស់ប្រទេសជប៉ុននាពេលថ្មីៗនេះ ទើបតែបានរៀបចំព្រឹត្តិការណ៍ដ៏គួរឲ្យចាប់អារម្មណ៍មួយ ដែលបានឆក់យកបេះដូងនារីៗជាច្រើន ឲ្យប្រឹងតាមដានទស្សនាមិនព្រិចភ្នែកបន្តិចនោះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃពុធ ទី១៨ ខែកក្កដា ឆ្នាំ២០១៨។
ព្រឹត្តិការណ៍ដែលគេហៅថា Jieitai Best Body Contest ឬអាចនិយាយបានថា ការប្រកួតជ្រើសរើសរក «អ្នករាយកាយមាំមួនល្អឥតខ្ចោះជាងគេបង្អស់» នៅក្នុងជួរកម្លាំងជប៉ុន SDF ទើបតែត្រូវបានប្រារព្ធឡើងនៅឯទីក្រុងតូក្យូ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។ ពាក្យថា «ជីតៃ (Jietai)» នេះក្នុងភាសាជប៉ុនមានន័យថាកងស្វ័យការពារ។ ព្រឹត្តិការណ៍នេះមានការអ្នកចូលរួមប្រកួតប្រជែងសរុប ១២០នាក់ និង១៥នាក់ នៅវគ្គចុងក្រោយដែលមកពីអង្គភាពនីមួយៗ។
គួរជម្រាបថា កងស្វ័យការពារ SDF របស់ជប៉ុន ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៥៤ ចេញពីកងកម្លាំងសន្តិសុខជាតិ ដែលបង្កើតឡើងមុននោះពីរឆ្នាំ ហើយកងកម្លាំងនេះ មានតួនាទីស្ទើរតែដូចកងកម្លាំងយោធាទៅហើយ (ជប៉ុនមិនមានយោធានោះទេ ដោយកាលពីចាញ់សង្គ្រាមលោកឆ្នាំ១៩៤៥ ខ្លួនចុះហត្ថលេខាព្រមទទួលអាមេរិកជាអាណាព្យាបាល)។ ភារកិច្ចចម្បងរបស់ SDF គឺការពារប្រទេស ក៏ដូចជាសិទ្ធិសេរីភាព និងឯករាជ្យភាបរបស់ប្រទេសអាស៊ីខាងកើតមួយនេះ៕