(ហ្វាំងឡង់)៖ នៅទីបំផុតជំនួបកំពូលទ្វេភាគីផ្លូវការជាលើកដំបូង រវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងប្រធានាធីបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ចាប់ផ្តើមប្រព្រឹត្តទៅហើយនៅឯវិមានប្រធានាធិបតី នៃទីក្រុងហែលស៊ីនគី ប្រទេសហ្វាំងឡង់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នាល្ងាចថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០១៨ ត្រូវនឹងពេលរសៀលថ្ងៃចន្ទ នៅទីក្រុងហែលស៊ីនគី។
នេះគឺជាការជួបមុខគ្នាលើកទី ៣ សម្រាប់មេដឹកនាំទាំងពីរ ប៉ុន្តែគឺជាលើកដំបូងបំផុតនៃជំនួបកំពូលទ្វេភាគីជាផ្លូវការរវាង លោក ត្រាំ និងលោក ពូទីន ខណៈបញ្ហាក្តៅគគុកជាច្រើនកំពុងស្ថិតនៅលើតុស្រាប់ ដើម្បីមេដឹកនាំប្រទេសទាំងពីរ ធ្វើការពិភាក្សានឹងដោះដូរយោបល់គ្នានៅរសៀលថ្ងៃចន្ទនេះតែម្តង។
គួរបញ្ជាក់ថា ក្រោយចុះពីលើយន្តហោះភ្លាម លោក ពូទីន បានធ្វើដំណើរមកចាំលោក ដូណាល់ ត្រាំ មុននៅឯវិមានប្រធានាធិបតី នៃទីក្រុងហែលស៊ីនគី ប្រទេសហ្វាំងឡង់ ហើយប៉ុន្មាននាទីក្រោយមកទៀតទើបលោក ដូណាល់ ត្រាំ បានធ្វើដំណើរមកដល់តាមក្រោយ ហើយជំនួបកំពូលជាលើកដំបូង ក៏ត្រូវបានចាប់ផ្តើមឡើងតែម្តង៕