(ពិភពលោក)៖ អត្រានៃអ្នកចូលរួមទៅបោះឆ្នោតមិនមែនអាស្រ័យទៅលើប្រទេសនោះជាប្រទេសប្រជាធិបតេយ្យ សេរី បើកចំហខ្លាំងឬតិចនោះទេ។ ជាក់ស្តែងសហរដ្ឋអាមេរិកដែលជាប្រទេសបិតាប្រជាធិបតេយ្យពិភពលោក ប៉ុន្តែអត្រានៃអ្នកចូលរួមបោះឆ្នោតបែរជាទាបជាងប្រទេសជាច្រើនទៀតគួរឱ្យភ្ញាក់ផ្អើល។ ជាឧទាហរណ៍ ក្នុងព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ក្នុងឆ្នាំ២០១៦កន្លងទៅនេះ អត្រាអ្នកទៅចូលរួមបោះឆ្នោត ក្នុងចំណោមប្រជាជនពេញវ័យត្រឹមតែ៥៦ភាគរយប៉ុណ្ណោះ។ ខាងក្រោមនេះជាប្រទេសទាំង១០ ដែលមានអត្រាអ្នកចូលរួមបោះឆ្នោតខ្ពស់បំផុត ក្នុងអំឡុងឆ្នាំ២០១៤ ដល់ឆ្នំា២០១៨៖
១៖ ប្រទេស ប៊ែលហ្ស៊ិក អ្នកចូលរួមបោះឆ្នោតចំនួន៨៧,២១ភាគរយ ក្នុងចំណោមចំនួនប្រជាជនពេញ ក្នុងការបោះឆ្នោតឆ្នាំ២០១៤។
២៖ ប្រទេសស៊ុយអ៊ែតអ្នកចូលរួមបោះឆ្នោតចំនួន៨២,៦១ភាគរយ ក្នុងចំណោមប្រជាជនពេញវ័យ ក្នុងការបោះឆ្នោតឆ្នាំ២០១៤ ។
៣៖ ប្រទេស ដាណឺម៉ាក អ្នកចូលរួមបោះឆ្នោតចំនួន៨០,៣៤ភាគរយ ក្នុងចំណោមប្រជាជនពេញវ័យ ក្នុងការបោះឆ្នោតឆ្នាំ២០១៥ ។
៤៖ ប្រទេស អូស្ត្រាលី អ្នកចូលរួមបោះឆ្នោតចំនួន៧៨,៩៦ភាគរយ ក្នុងចំណោមប្រជាជនពេញវ័យ ក្នុងការបោះឆ្នោតឆ្នាំ ២០១៦។
៥៖ ប្រទេស កូរ៉េខាងត្បូង អ្នកចូលរួមបោះឆ្នោតចំនួន ៧៧,៩២ភាគរយ ក្នុងចំណោមប្រជាជនពេញវ័យ ក្នុងការបោះឆ្នោតឆ្នាំ ២០១៧ ។
៦៖ ប្រទេស ហូឡង់ អ្នកចូលរួមបោះឆ្នោតចំនួន៧៧,៣១ភាគរយ ក្នុងចំណោមប្រជាជនពេញវ័យ ក្នុងការបោះឆ្នោតឆ្នាំ ២០១៧។
៧៖ ប្រទេស អ៊ីស្រាអ៊ែល អ្នកចូលរួមបោះឆ្នោតចំនួន៧៦,១០ភាគរយ ក្នុងចំណោមប្រជាជនពេញវ័យ ក្នុងការបោះឆ្នោតឆ្នាំ ២០១៥។
៨៖ ប្រទេសញ៉ូវហ្សេឡែន អ្នកចូលរួមបោះឆ្នោតចំនួន៧៥,៦៥ភាគរយ ក្នុងចំណោមប្រជាជនពេញវ័យ ក្នុងការបោះឆ្នោតឆ្នាំ២០១៧ ។
៩៖ ប្រទេស ហ្វាងឡង់ អ្នកចូលរួមបោះឆ្នោតចំនួន ៧៣,១៤ភាគរយ ក្នុងចំណោមប្រជាជនពេញវ័យ ក្នុងការបោះឆ្នោតឆ្នាំ ២០១៥។
១០៖ ប្រទេស ហុងគ្រី អ្នកចូលរួមបោះឆ្នោតចំនួន ៧១,៦៥ភាគរយ ក្នុងចំណោមប្រជាជនពេញវ័យ ក្នុងការបោះឆ្នោតឆ្នាំ២០១៧៕